អាជ្ញាធរ​ខណ្ឌ​៧​មករា ​បន្តសកម្មភាព​ប្រមូល​សំរាម ​ខណៈ​កម្មករ​ស៊ីន​ទ្រី​ នៅ​បន្តធ្វើ​កូដកម្ម

2021/04/27 09:59:58 am        31

ភ្នំពេញ ៖ ​ខណៈ​កម្មករ​ប្រមូល​សំរាម​នៅ​បន្តធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា ​នៅតែ​បន្តសកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ ​ក្នុង​បំណង​ធ្វើ​អោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ ស្អាត​។


មាន​ប្រសាសន៍ប្រាប់​BTV នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​លោក​ ហៀក ចាន់​លាង ​អភិបាលរងខណ្ឌ​៧​មករា ​បាន​ឲ្យ​ដឹងថា ​ខណៈ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី ​ធ្វើ​កូដកម្ម​ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ ​អស់​ជាច្រើន​ថ្ងៃ​ហើយ​នោះ ​អាជ្ញាធរ​ខណ្ឌ​៧​មករា​ នៅតែ​បន្ត​សកម្មភាព​ប្រមូល​សំរាម​ជំនួស​កម្មករ​ទាំងនេះ​ ក្នុង​បំណង​ធ្វើអោយ​ទីក្រុង​មាន​សោភ័ណភាព​ស្រស់ស្អាត ​និង​មិនមាន​ការ​រំខាន់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​។​លោក​ ថា គិត​មកដល់ពេលនេះ ​សំរាម​ដែល​កក​ស្ទុះ​នៅ​ក្នុង​ខណ្ឌ​គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​រួចរាល់​ហើយ ​ក្នុងការ​ប្រមូល​សំរាម​យក​ទៅ​ចាក់ចោល និង​សល់​សំរាម​ដែល​ប្រជាពលរដ្ឋ​យកមក​ដាក់​ថ្មី​ប៉ុណ្ណោះ​។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​៧​មករា ​បានលើកឡើង​ដែរ​ថា​ បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ ផ្អាក​ប្រមូល​សំរាម​ក្នុង​ទីក្រុង ​បានធ្វើអោយ​សំរាម​កក​ស្ទុះ​ជាច្រើន​កន្លែង​មាន​ក្លិនស្អុយ​ ពិបាក​រស់នៅ ​ប៉ុន្តែ​នៅពេល​អាជ្ញាធរ​ខណ្ឌ​ដើរ​ប្រមូល​បែបនេះ ​មាន​ភាពល្អ​ជាង​មុន​។​ លើសពីនេះ​ ពួកគាត់​បាន​អំពាវនាវ​ដល់​អ្នក​ពាក់​ព័ន្ធ​ និង​កម្មករ​ស៊ិន​ទ្រី ឆាប់​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​ឲ្យ​ការ​ប្រមូល​សំរាម​ដំណើរការ​ជាធម្មតា​វិញ​។

មុន​និង​មាន​ដំណោះស្រាយ​រួមជាមួយ​កម្មករ​ប្រមូល​សំរាម​ ខណៈ​នេះ​រដ្ឋបាល​រាជធានី​បាន​កំពុង​ដោះស្រាយ​បញ្ហា​សំរាម​ ដោយបាន​ដាក់​ចេញ​វិធានការ​សំខាន់ៗ​ដូចជា​ ៖​ សម្របសម្រួល​ជាមួយ​អ្នក​កំពុង​ធ្វើ​កូដកម្ម ​ចុះ​អន្តរាគមន៍​បឋម​ប្រើ​យន្តការ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ​ខណ្ឌ ប្រមូល​សំរាម​សិន បន្ថែម​មធ្យោបាយ​បច្ចុប្បន្ន ​ដែលមាន​ឡាន ​៧០​គ្រឿង ​និង​កំពុង​បន្ថែមទៀត ​ ព្រមទាំង​រៀបចំ​យន្តការ​ដោះស្រាយ​យូរអង្វែង​ គឺ​ជ្រើសរើស​ក្រុមហ៊ុន ​៣ ​ធ្វើ​ប្រតិបត្តិការ​ ៣​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ទីក្រុង​ភ្នំពេញ​៕

​អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm