អ៊ីរ៉ង់មានលទ្ធភាពវាយប្រហារមូលដ្ឋានអ៊ីស្រាអែល ក្រោយមន្ត្រីនុយក្លេអ៊ែរបង្ហាញ សមត្ថភាពបង្កើតគ្រាប់បែក

2024/02/15 06:33:39 pm        148

អ៊ីរ៉ង់ កំពុងខិតកាន់តែកៀកទៅនឹងលទ្ធភាពជម្លោះ ខណៈដែលខ្លួនបានលើកឡើងពីការវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែល និងបង្ហាញថា ខ្លួនអាចបង្កើតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើមន្ត្រី បានបញ្ជាឲ្យបង្កើតនោះ។

លោក បេណាម បេន តាលីប្លូ (Behnam Ben Taleblu) បុគ្គលិកជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន Fox News Digital ថា៖«ការអួតអាងរបស់អ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ កំពុងឈានដល់កម្រិតថ្មី និងមិនធ្លាប់មានពីមុនមក»។

លោក តាលីប្លូ បានថ្លែងថា៖៖«អតីតប្រធានថាមពលអាតូមិករបស់អ៊ីរ៉ង់ គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ ថា ទីក្រុងតេអេរ៉ង់ មានបំណែកនៃអាវុធនុយក្លេអ៊ែរទាំងអស់ ប៉ុន្តែត្រូវបានបំបែកចេញពីគ្នា»។ «ការអត្ថាធិប្បាយនេះ គួរតែលើកទង់ក្រហមសម្រាប់អ្នកដែលគិតថា ការផ្លាស់ប្តូរវត្ថុធាតុដែលអាចផលិតបរិមាណូ គឺជារឿងតែមួយគត់ ដែលចាំបាច់ត្រូវតែទប់ស្កាត់ និងទទួលខុសត្រូវជាមួយនឹងការត្រួតពិនិត្យអន្តរជាតិ»។

លោកបានសង្កត់ធ្ងន់ថា៖«ជាក់ស្តែង គឺថាទីក្រុងតេអេរ៉ង់ មិនខ្លាចការឆ្លើយតបរបស់រដ្ឋ បាលលោកបៃដិនចំពោះការអះអាងទាំងនេះទេ»។ «តាមរយៈការបង្ហាញពីអំពីសមត្ថភាពនុយក្លេអ៊ែរដែលមានការគ្រប់គ្រងយ៉ាងច្បាស់នោះ មន្ត្រីអ៊ីរ៉ង់ប្រហែលជាកំពុងរៀបចំកន្លែងសម្រាប់ការបាញ់នុយក្លេអ៊ែរ ដោយទទួលបានអត្ថប្រយោជន៍ពីអាវុធនុយក្លេអ៊ែរទប់ស្កាត់ការវាយប្រហារផ្សេងៗ ដោយមិនចំណាយលើផ្នែកនយោបាយ និងយោធាទៅលើការផលិតអាវុធទេ។

សារព័ត៌មាន Iran International បានរាយការណ៍ថា លោក អាលី អាកបា សាលេហ៊ី (Ali-Akbar Salehi) អតីតប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ មានអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបង្កើតអាវុធបរមាណូ ដោយនិយាយថា៖«យើងបាន[ឆ្លងកាត់] កម្រិតទាំងអស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ»។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        66
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        394
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm