កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​មានតម្លៃ​សរុប​ជាង​២០០​លាន​ដុល្លារ ​ក្នុង​ឆមាស​ទី​១

2021/07/05 08:10:09 pm        228

ភ្នំពេញ ​៖ ឆមាស​ទី​១ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​គោលដៅ​ទាំង​៤៩ នៅ​លើ​សកលលោក ក្នុង​បរិមាណ​អង្ករ​សរុប​ចំនួន២៨០ ៤៥០​តោន ​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ២០២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃទី​០៥ ​ខែ កក្កដា ឆ្នាំ​២០២១​នេះ ​ការនាំចេញ​ក្នុង​ឆមាស​ទី​១​នេះ បាន​ធ្លាក់​ចុះ​ប្រមាណ​ជា ២៩ % បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​តែមាន​បរិមាណ​ប្រហាក់ប្រហែល​គ្នា​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧,២០១៨ និង២០១៩​។

ចំពោះ​ទឹកប្រាក់​នៃ​ការនាំចេញ​ក៏បាន​ធ្លាក់​ចុះ​ចំនួន ២៣ % ​ផងដែរ ​ដែល​ឆ្នាំ​២០២០ ក្នុង​ឆមាស​ទី​១ ទទួល​បាន​ទឹកប្រាក់ ២៦៥ លាន​ដុល្លារ មក​ត្រឹម​២០២​ លាន​ដុល្លារ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បញ្ជាក់ថា ការ​ធ្លាក់ចុះ​ទាំង​បរិមាណ​និង​តម្លៃ គឺ​ដោយសារ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន កង្វះ​សំបក​កុង​តឺន័​រ ជាពិសេស​សម្រាប់​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប ​ធ្វើឱ្យ​តម្រូវការ និង​តម្លៃ​លក់​នាំចេញ​នៅ​ត្រឹម​កំពង់ផែ​ របស់​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​តម្លៃ​មធ្យម​ប្រមាណ៩០០ ដុល្លារ ម​ក​ត្រឹម​តម្លៃ​ប្រហាក់ប្រហែល ​៧៣០​ដុល្លារ​ក្នុង​មួយ​តោន​តែប៉ុណ្ណោះ​។

សម្រាប់​ទីផ្សារ​ដែល​កម្ពុជា បាន​នាំ​អង្ករ​ទៅកាន់​នៅក្នុង​ ឆមាស​ទី​១ នៃ ឆ្នាំ​២០២១​គឺ​មានប្រទេស​នាំមុខ​ចំនួន​៥ រួមមាន ១). ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ ​បាន​នាំចេញ​ចំនួន ៥១.០៩% ២). ប្រទេស​បារាំង ១០.៥០% ៣). ប្រទេស​ហ្កា​ប៊ុង ៧.៩៣% ៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩ និង​ទី​៥). ប្រទេស​ហូ​ឡង់ ៣.៥៤% ។

ដោយឡែក​ចំពោះ ប្រភេទ​អង្ករ​នាំចេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះដែរ ​ឃើញថា​ អង្ករ​ក្រអូប​ប្រណីត​មាន​៣៧.៣៥% អង្ករ​ក្រអូប​ធម្មតា​មាន​២៨.៥៦% អង្ក​រស​គ្រាប់​វែង​មាន​២៦% អង្ករ​ចំហុយ​មាន​២% អង្ករ​សរីរាង្គ​មាន​២% អង្ករ​បាក់ ៣% អង្ករដំណើប ១.២២ %​។

សម្រាប់​ខែមិថុនា ឆ្នាំ​២០២១​នេះ អង្ករ​សរុប​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​៤៧ ​៤១៩ តោន ដែល​មាន​ការ​កើនឡើង​១៤ % បើ​ធៀប​នឹង​ខែមិថុនា​ ឆ្នាំមុន គិត​ជា​ទឹកប្រាក់៣៣លាន​ដុល្លារ ដែល​ក្នុង​នោះ ទីផ្សារ​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​មាន​ចំនួន ២២ ៤៥៩ តោន គិត​ជា​ទឹកប្រាក់​១៥ លាន​ដុល្លារ ​ដែល​តួលេខ​នាំ​ចេញទៅ​ចិន​នេះ​មាន​កំណើន ១០២% បើ​ធៀប​ទៅ​ក្នុង​ខែមិថុនា​ ឆ្នាំ​២០២០ ដែល​មាន​បរិមាណ​ត្រឹម១១ ១២៤ តោន​៕

​អត្ថបទ​៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm