បណ្ឌិតយង់ ពៅ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួនមិនគួរយកកម្មករ ផ្សារភ្ជាប់ជាមួយ រឿងនយោបាយនោះទេ

2024/02/15 08:45:44 pm        237

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បានលើកឡើងថាអ្នកវិភាគ និងសង្គមស៊ីវិល​មួយចំនួន​នៅ​កម្ពុជា​មិន​គួរ​ផ្សារភ្ជាប់​រឿង​កម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវា​ធ្វើ​ឱ្យប៉ះពាល់​ទៅ​ដល់​និរន្តរភាព​ការងារ​របស់​ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ។

ការលើកឡើងបែបនេះបន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានមើលឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអ៊ឺរ៉ុបចំនួន២០%នាពេលកន្លងទៅ ថា​ប៉ះ​ពាល់​ទៅ​ដល់ការងាររបស់កម្មករនិយោជិត និងការបិទ​រោង​ចក្រ​ឧស្សាហ​កម្ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទំនិញ​ខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាព​នយោបាយ​នៅ​លើ​ពិភពលោក​គ្មាន​ស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA) វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះ​កម្ពុជា​ត្រូវ​មានភាពក្លាហានក្នុងការ​ប្រកួត​ប្រជែង​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។

អ្នកជំនាញរូបនេះថា៖«បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តា​សហគមន៍ និងប្រទេសមួយចំនួន ចឹង​គាត់​ត្រូវ​តែ​លើក​សារ​នយោបាយ​ណាមួយ​ដែល​ត្រូវ​ទៅ​នឹង​ម្ចាស់​មូល​និធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។

អ្នកជំនាញរូបនេះអំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រួវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សង្គម​ជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បី​ឱ្យ​ខ្លួន​ឯង​មាន​លទ្ធភាព​ក្នុង​ការ​បន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមាន​បញ្ហា​ក្តី​ក្តាំង​បែប​នេះ​មក​បង្អាក់​ដំណើរ​របស់​កម្ពុ​ជា​៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm