មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រារព្ធទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៦

2024/02/15 09:18:20 pm        148

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមអោយការបំរើសេវាសុខាភិបាលគ្រប់កម្រិត និង​គ្រប់​ជំនាញ​ឯកទេសរបស់មនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយ​តប​បាន​ទាន់​ពេលវេលា និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ - Medical Ethics»​។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី យ៉ាងដូច្នេះក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើក​ទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ«ពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​។

ឯកឧត្តម​សាស្រ្តាចារ្យ បន្តថា នេះជាកាតព្វកិច្ចចាំបាច់របស់យើង ជាអ្នកពិនិត្យ ព្យាបាល និងថែ​ទាំ​ជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ក្នុង​គោល​ដៅ​កាត់​បន្ថយអត្រាពិការភាព និងអត្រាមរណៈភាពរបស់អ្នកជំងឺ ជាពិសេស​ផល​ប៉ះ​ពាល់​ពីជំងឺ​ឆ្លង​កាច​សាហាវ ជំងឺមិឆ្លងរ៉ាំរ៉ៃ រួមទាំងមហារីក លើសឈាម ទឹកនោមផ្អែម បេះដូង ជំងឺ​តម្រង​នោម ជំងឺសួត ជំងឺភ្នែក និងជំងឺផ្សេងៗទៀត។

ជាមួយគ្នានេះតាងនាមឲ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តាំផ្ញើមតិ​ឯកឧត្តម​សាស្ត្រា​ចារ្យរដ្ឋមន្ត្រី ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ដូចជាខាងក្រោម៖ ក្នុង​ដំណាក់​កាល​បច្ចុប្បន្នដែលកំណើនការមកទទួលសេវានៅអង្គភាពសុខាភិបាលសាធារណៈ ទូទាំង​ប្រទេសកាន់តែមានសន្ទុះច្រើនគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះ​សូម​អោយ​ការ​បំរើ​សេវា​សុខាភិបាលគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតប​បាន​ទាន់​ពេលវេលា និងស្ថានការណ៍តម្រូវ ដោយឈរលើមូលដ្ឋាន តម្កល់ខ្ពស់ និងដោយ​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ»។

ជាចុង​ក្រោយឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលើក​ឡើង​ថា ចំណុចពិសេសនៃការរៀបចំទិវានេះ មន្ទីរពេទ្យបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមាន​ប្រធាន​បទ​ទាំង​អស់​សរុប​ចំនួន​ជាង​​ ៣៨ប្រធានបទ ក្នុងនោះផ្នែកវេជ្ជសាស្ត្រ និងសល្យសាស្ត្រមានចំនួន២៣ប្រធានបទ និង​ថែ​ទាំ​មាន​ចំនួន១៥ប្រធានបទ ព្រមទាំងមាន Poster ចំនួន០៧ ដែលផ្តោត​សំខាន់​ទៅ​លើ​ការ​លើក​កម្ពស់​ការ​ព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍។

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣កន្លងមកនេះ មាន​អ្នក​ជំងឺ​ដែល​មក​ពិគ្រោះ​ជំងឺ​ក្រៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៤៧៤,២០៥ករណី និង​សម្រាក​ព្យាបា​ល​មានចំនួន ៦១,៦៣៦នាក់ សរុបទាំងអស់ចំនួន ៥៣៥,៨៤១ នាក់៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm