ប្រធានាធិបតីម៉ិកស៊ិក៖ ពាក់កណ្តាលនៃអាវុធរត់ពន្ធពីអាមេរិក ចូលទៅម៉ិកស៊ិក គឺមកពីរដ្ឋតិចសាស់

2024/02/15 09:21:58 pm        172

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយ កាលពីថ្ងៃពុធ ថា ពាក់កណ្តាលនៃអាវុធទាំងអស់ ដែលចូលមកប្រទេសម៉ិកស៊ិកពីសហរដ្ឋអាមេរិក គឺមកពីរដ្ឋតិចសាស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានចោទសួរថា ហេតុអ្វីបានជាអភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបុត(Greg Abbott) អនុញ្ញាតឱ្យស្ថានភាពនេះនៅបន្ត ដោយបានចាត់ទុកលោកថា ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់នៃការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង។

យោងតាមលោកប្រធានាធិបតីបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលរបស់លោក ក្នុងខែធ្នូ ឆ្នាំ ២០១៨ អាវុធជិត ៥០.០០០ ដើម ត្រូវបានរឹបអូស ដែល៧០ភាគរយក្នុងចំណោមនេះ មានប្រភពមកពីសហរដ្ឋអាមេរិក ហើយពាក់កណ្តាលនៃភាគរយនេះ មកពីរដ្ឋតិចសាស់។

លោក Lopez Obrador បានសួរអ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុងម៉ិកស៊ិកស៊ីធី ថាតើអភិបាលរដ្ឋតិចសាស់ ឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?។

ប្រទេសម៉ិកស៊ិក បានអំពាវនាវម្តងហើយម្តងទៀត ឱ្យសហរដ្ឋអាមេរិក ធ្វើការងារបន្ថែមទៀត ដើម្បីគ្រប់គ្រងលំហូរអាវុធចូលទៅក្នុងប្រទេសម៉ិកស៊ិក ដែលបង្កឱ្យមានអំពើហិង្សា ជាពិសេសរវាងអង្គការឧក្រិដ្ឋកម្ម ដែលជាគូប្រជែង។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានស្នើដល់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ឲ្យជួយប្រយុទ្ធប្រឆាំងការជួញដូរអាវុធ ដែលមានឥទ្ធិពលខ្លាំង។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm