រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថាប័នពាក់ព័ន្ធផ្តល់ការសម្របសម្រួលល្អជូនទេសចរអន្តរជាតិ

2024/02/15 09:34:08 pm        207

នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបើកកិច្ច​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ និង​អ្នក​ដំណើរ​អន្តរជាតិ នៅតាមច្រកទ្វារព្រំដែនជាតិ អន្តរជាតិ ទូទាំងប្រទេស ដែលក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្ត្រី ស្នើស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញផ្តល់ការសម្របសម្រួលល្អ បដិសណ្ឋារកិច្ច​ល្អ​ជូន​អ្នកដំណើរ និងទេសចរអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា នៅក្នុងឆ្នាំ២០២៤ ការធ្វើដំណើរអ្នកដំណើរ និង​ទេសចរ​អន្តរជាតិ​ចូល​មកកម្ពុជា នឹងមានកំណើនល្អប្រសើរឡើងវិញ ស្របពេលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពគ្នាជាមួយ នាយករដ្ឋមន្ត្រីថៃ ផ្តល់​ការ​លើក​លែង​ទិដ្ឋាការ​រវាង​ប្រជាជនទាំងពីរពេញមួយខែមេសា ដើម្បីជាកាដូអបអរពិធីបុណ្យចូលឆ្នាំថ្មីផង និ​ង​ស្រប​ពេល​កម្ពុជា អនុវត្តយុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ និងការអាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខ្នាត​ធំនៅខេត្តសៀមរាបជាដើម។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា ការស្នើរស្ថាប័ន និងអង្គភាពជំនាញ​បង្កើន​ផ្តល់​ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ល្អ ផ្តល់បដិសណ្ឋារកិច្ចល្អជូនអ្នកដំណើរ និងទេសចរអន្តរជាតិនោះ នឹងផ្តល់​ការ​លើក​កម្ពស់​កិត្តិនាម​កម្ពុជា លើឆាកអន្តរជាតិ និងផ្តល់អនុស្សាវរីយ៍ល្អជូនទេសចរអន្តរជាតិ ស្របតាម​ផែន​ការ​យុទ្ធសាស្ត្រ​បង្កើន៥ អភិវឌ្ឍន៍៣របស់ក្រសួងទេសចរណ៍។

តាមរបាយការណ៍គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរនោះ បានឲ្យដឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​មាន​ប្រមាណ​៥លាន​៤៥​ម៉ឺននាក់​ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរចូលមកកម្ពុជា តាមច្រកទ្វារ​ព្រំដែន​គោក​មាន​ប្រមាណ​ជិត​៦៥% ច្រកទ្វារព្រំដែនផ្លូវអាកាសមានជាង៣៤% និងច្រកទ្វារព្រំដែន​ផ្លូវ​ទឹក​១.២%​។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងដំណើរការសម្រួលល្អជូនអ្នកដំណើរ និង​ទេសចរ​អន្តរជាតិ​​បច្ចុប្បន្ន គឺរាជរដ្ឋាភិបាល បានពង្រីកដាក់ដំណើរការ Cambodia E-Arrival បំពេញ​ឯកសារ​អន្តោប្រវេសន៍ចូលកម្ពុជាពីចំងាយ នៅខេត្តសៀមរាប និងបន្តអនុវត្តនៅខេត្តព្រះសីហនុ ជំរុញ​ការ​លុបចោលបាតុភាពមិនល្អ និងភាពអសកម្មនានាទៀត ដែលប៉ះពាលដល់កិត្តិនាមកម្ពុជា និង​ជំរុញការអនុវត្តគោលការណ៍បដិសណ្ឋារកិច្ចល្អ ទេសចរណ៍​មាន​សុវត្ថិភាព​នៅ​គ្រប់​ច្រក​ទ្វារ​ទាំងអស់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm