UN៖ ការប្រយុទ្ធគ្នារវាងកងទ័ពកុងហ្គោនិង ក្រុមឧទ្ទាម M23 នៅតែបន្តនៅភាគខាងកើត

2024/02/15 09:35:06 pm        137

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការប៉ះទង្គិចគ្នានៅតែបន្ត រវាងកងកម្លាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលគាំទ្រដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកងកម្លាំងក្រុមឧទ្ទាម M23 នៅក្នុងខេត្ត ណស្ស គីវូ (North Kivu) ភាគខាងកើត។

លោក ស្តេបហ្វេន ឌូចារីក(Stephane Dujarric) ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយដោយដកស្រង់របាយការណ៍ពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ថា ស្ថានភាពនៅខេត្ត North Kivu ជាពិសេសនៅក្នុងទីក្រុង Sake នៅតែតានតឹង ខណៈការប៉ះទង្គិចគ្នានៅតែកើតមាន។ កាលពីថ្ងៃអង្គារ ការប្រយុទ្ធគ្នា បានកើតឡើងនៅជាយក្រុង Sake មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រភាគពាយព្យទីក្រុង Goma ។

លោក Dujarric បាននិយាយថា បេសកកម្មរក្សាសន្តិភាព កំពុងបន្តគាំទ្រកងកម្លាំងប្រដាប់អាវុធកុងហ្គោ ហើយកំពុងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីការពារជនស៊ីវិល រួមទាំងការរក្សាវត្តមាននៅតាមបណ្តោយអ័ក្សទីក្រុង Goma និងទីក្រុង Sake ។

លោក និយាយថា កងរក្សាសន្តិភាពក៏បានបន្ថែមវត្តមានកម្លាំងរបស់ពួកគេនៅក្នុងទីក្រុង Sake ដោយការដាក់ពង្រាយកម្លាំងបន្ថែមដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធកុងហ្គោ។ បេសកកម្មរបស់កងរក្សាសន្តិភាព ក៏កំពុងការពារច្រករបៀងមនុស្សធម៌នៅក្នុងតំបន់ អឹមវ៉េសូ(Mweso) ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ជនស៊ីវិលទៅកាន់ដែនដីមានសុវត្ថិភាព។

លោក Dujarric បាននិយាយថា យើងកំពុងធ្វើការក្នុងនាមប្រជាជនកុងហ្គោ ការពារពួកគេ ព្យាយាមស្ដារសន្តិភាពឡើងវិញ នៅភាគខាងកើតប្រទេស និងគាំទ្រកងកម្លាំងប្រដាប់អាវុធកុងហ្គោ។ យើងនឹងជំរុញក្រុមឧទ្ទាមទាំងអស់ឱ្យធ្វើការឆ្ពោះទៅរកដំណោះស្រាយនយោបាយ និងបញ្ឈប់ការធ្វើឲ្យប្រជាជននៅក្នុងតំបន់នោះរងទុក្ខលំបាក ។ នៅពេលត្រូវបានសួរ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់ ថាតើនណាកំពុងគាំទ្រ ក្រុមឧទ្ទាម M23 អ្នកនាំពាក្យបានឆ្លើយតបថា វាមិនមែនត្រឹមតែក្រុមឧទ្ទាម M23 ប៉ុណ្ណោះទេ វាមានក្រុមឧទ្ទាម ឬក្រុមមនុស្សមានកាំភ្លើងជាច្រើនក្រុមទៀត ដែលកំពុងធ្វើឱ្យជីវិតជនស៊ីវិលរស់នៅក្នុងតំបន់នោះ ក្លាយជាសុបិន្តអាក្រក់ ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm