ក្រសួងពីររៀបចំការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀននៅតាមគ្រឹះស្ថានក្នុងវិស័យសុខាភិបាល

2024/02/15 11:00:55 pm        317

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួងអប់រំយុវជននិងកីឡាគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជនដែលត្រូវបានចាត់តាំងចូលរួមក្នុងគណៈកម្មការនិងអនុគណៈកម្មការនានាចំនួន ១.៩៦៥នាក់ បានជួបប្រជុំគ្នាមុនពេលពីរថ្ងៃដើម្បីឲ្យដំណើរការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់នៅតាមគ្រឹះស្ថានក្នុងវិស័យសុខាភិបាលឆ្នាំសិក្សា ២០២៣-២០២៤នេះដំណើរការទៅប្រកបដោយជោគជ័យនិងមានតម្លាភាព។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះ បណ្តាលក្នុងវិស័យសុខាភិបាល ដែលបានប្រារព្ធឡើងនៅសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)នាថ្ងៃទី ១៥កុម្ភះឆ្នាំ២០២៤នេះ ។

លោកស្រីសាស្ត្រាចារ្យ ទូច សុខនាង ប្រធានលេខាធិការដ្ឋានប្រឡងថ្នាក់ជាតិ បានមានប្រសាសន៍ថា ការជួបជុំគ្នាថ្ងៃនេះមានសារះសំខាន់ណាស់ដើម្បីឲ្យមានការជជែកគ្នានិងស្តាប់តាមការណែនាំពីតួនាទីភារះកិច្ចនៃគណះកម្មការនិងអនុគណកម្មការសរុបចំនួន១.៩៦៥នាក់ សម្រាប់គ្រប់គ្រង និងដំណើរការប្រឡងសំណេរ កំណែ និងប្រកាសលទ្ធផលប្រឡងទាំងអស់ ចូលរួមបំពេញតួនាទីបានខ្ជាប់ខ្ជូនមិនធ្វេសប្រហែសក្នុងថ្ងៃប្រឡងរយៈពេលពីរថ្ងៃខាងមុខនេះ ដើម្បីជ្រើសរើសនិស្សិតពូកែមានសមត្ថភាពខ្ពស់ចូលរៀនក្នុងវិស័យសុខាភិបាលដើម្បីរួមចំណែកផលិតធនធានមនុស្សក្នុងវិស័យសុខាភិបាលប្រកបដោយសមត្ថ ភាព និងគុណភាពខ្ពស់។ ខណះការប្រឡងនេះក៍មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុក រលួយផងដែរ។

បើតាមសេចក្តីជូនដំណឹងលេខ១៦២/២៣ គបជ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការប្រឡងថ្នាក់ជាតិជ្រើស រើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៣-២០២៤ មានបេក្ខជនចំនួន៩ ៨១៤នាក់ បានដាក់ពាក្យចូលរួមប្រឡង ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ ជាតិសម្រេចឱ្យបេក្ខជនចំនួន៩ ៧៧៤នាក់ អាចមានសិទ្ធិចូលរួមប្រឡងបាន។

លោកស្រីសាស្ត្រាចារ្យ ទូច សុខនាងបានបន្តឲ្យដឹងថា

ការប្រឡងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរ ថ្ងៃគឺ នៅថ្ងៃ ទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសំណេរចំនួនបួនទីតាំងផ្សេងៗគ្នាគឺ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យបាក់ទូក វិទ្យាល័យជាស៊ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី ។បេក្ខជនដែលបានចូលប្រទ្បងមានថ្នាក់វេជ្ជបណ្ឌិតទូទៅចំនួន ៣៩៨៩នាក់ ។ ថ្នាក់បរិញ្ញាបត្រឱសថ ២៨៩៦នាក់។ថ្នាក់ទន្តបណ្ឌិតទូទៅ ៧៦៤នាក់។ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ១៦៦៩នាក់។ថ្នាក់បរិញ្ញាបត្រឆ្មប ៤០៩នាក់ និងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនា ៤៨នាក់។ ហើយការប្រឡងនេះនឹងប្រព្រឹត្តនៅចំថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង១៣ និង ៣០នាទី ដល់ម៉ោង១៥ និង០០ នាទី គឺប្រឡងមុខវិជ្ជាជីវៈវិទ្យា។ដោយឡែកចាប់ពីម៉ោង៣រសៀលនិង៣០នាទី ដល់ម៉ោង៥ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគីមីវិទ្យា និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង២រសៀល ដល់ ម៉ោង៤ល្ងាច សម្រាប់ការប្រឡងមុខវិជ្ជាគណិតវិទ្យា។សម្រាប់លទ្ធផលនៃការប្រឡងគ្រោងនឹងប្រកាសនៅថ្ងៃទី២៩ខែកុម្ភះឆ្នាំ២០២៤ខាងមុខ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        5
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        91
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm