ការចរចាបទឈប់បាញ់នៅអេហ្ស៊ីប ហាក់ដូចជាជាប់គាំង ខណៈការវាយលុកក្រុងរ៉ាហ្វា កាន់តែកៀក

2024/02/16 01:34:43 am        96

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ខណៈកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ហាក់ដូចជាបរាជ័យកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ការិយាល័យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ក្រុមហាម៉ាសមិនបានបង្ហាញពីការផ្តល់ជូនថ្មីសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរនៅក្នុងកិច្ចពិភាក្សាទីក្រុងគែរ ទេ ហើយថាអ៊ីស្រាអែល នឹងមិនទទួលយក «ការទាមទារដ៏គួរឱ្យអស់សំណើច» របស់ក្រុមនេះឡើយ។

របាយការណ៍នេះបានដកស្រង់សម្តីការិយាល័យនាយករដ្ឋមន្ត្រី ដែលនិយាយបន្ទាប់ពីថ្ងៃទីពីរនៃកិច្ចចរចាអន្តរជាតិនៅទីក្រុងគែរ ដែលផ្ដោតលើការសម្របសម្រួលបទឈប់បាញ់ថា «ការផ្លាស់ប្តូរក្នុងជំហរបស់ក្រុមហាម៉ាស នឹងអាចធ្វើឱ្យកិច្ចពិភាក្សាឆ្ពោះទៅមុខ»។

ទូរទស្សន៍ ខាន់ ធីវី (Kan TV) គ្រប់គ្រងដោយរដ្ឋរបស់អ៊ីស្រាអែលបានរាយការណ៍ថា អេហ្ស៊ីបបានបន្តការចរចាបីថ្ងៃទៀតដើម្បីបន្តដោះស្រាយភាពខុសគ្នា។ ទោះបីជាយ៉ាងណា លោក ណេតាន់យ៉ាហ៊ូ មិនបានយល់ព្រមចំពោះការវិលត្រឡប់ទៅវិញរបស់ប្រធានចារកម្ម ម៉ូសាដ (Mossad) លោក ដេវីត បានៀ (David Barnea) ដែលបានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ទៅកាន់ទីក្រុងគែរ នោះទេ។

អ៊ីស្រាអែលកំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីយល់ព្រមលើបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សា ខណៈជម្លោះដ៏បង្ហូរឈាមរបស់ខ្លួនជាមួយក្រុមហាម៉ាស បានអូសបន្លាយជាង ៤ ខែ ហើយបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        58
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        94
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm