រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនប្តេជ្ញាគោរពតាមក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង

2024/02/16 03:47:57 am        231

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសហ្វីលីពីនប្តេជ្ញាយ៉ាងមុតមាំ ចំពោះការចរចានានា ដើម្បីឲ្យមានក្រមប្រតិបត្តិ រវាងប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ក្នុងគោលបំណងបញ្ចៀសការប្រឈមមុខដាក់គ្នា នៅក្នុងសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo ក៏បាននិយាយផងដែរថា ភាពតានតឹង នៅសមុទ្រចិនខាងត្បូង មិនមែនសុទ្ធតែពាក់ព័ន្ធនឹងការប្រជែងគ្នា រវាងប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិក និងចិននោះទេ ហើយហ្វីលីពីន និងប្រទេសដទៃទៀត មានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដើម្បីធ្វើការអះអាង។ លោកបានប្រាប់អ្នកសារព័ត៌មានថា ទស្សនៈបែបនេះនឹង «មិនជួយដល់ការយល់ដឹងដោយស្មោះត្រង់អំពីស្ថានភាពនេះនោះទេ»។

គួរបញ្ជាក់ថា គំនិតនៃក្រមប្រតិបត្តិ ត្រូវបានបង្កើតឡើងជាង ២ទសវត្សរ៍កន្លងទៅហើយ តែភាគីនានា ទើបបានប្តេជ្ញាចិត្តចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០១៧។ តែទោះជាយ៉ាងណាក្ដី មានការវិវឌ្ឍតិចតួចប៉ុណ្ណោះ ជាមួយនឹងការចរចាលើខ្លឹមសារនៃក្រម ដែលមិនទាន់បោះជំហានទៅមុខនៅឡើយទេ។

បញ្ហានេះមានភាពរសើបខ្លាំងណាស់ ដោយប្រទេសជិតខាងរបស់ចិនចង់ផ្អែកលើច្បាប់អន្តរជាតិ ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា មិនអើពើ ដោយការអះអាងការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពជាង ៩០ភាគរយនៃសមុទ្រចិនខាងត្បូង បើទោះបីជាវាត្រូវបានច្រានចោលដោយតុលាការមជ្ឈត្តកម្មអន្តរជាតិក៏ដោយ។ 

ហ្វីលីពីន និងប្រទេសជិតខាងរបស់ចិន បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា កាលពីឆ្នាំមុន ពាក់ព័ន្ធនឹងដែនសមុទ្រ ដោយទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានអនុវត្តអំពើបង្កហេតុម្តងហើយម្តងទៀតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) របស់ខ្លួន។ ចំណែកចិនបានស្តីបន្ទោសហ្វីលីពីនថា បានរំលោភលើអ្វីដែលខ្លួននិយាយថា ជាដែនដីរបស់ខ្លួន។ ជម្លោះកាន់តែមានសភាពតានតឹងឡើងៗ នៅពេលដែលហ្វីលីពីនបានបង្កើនការចូលរួមផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក រួមទាំងការពង្រីកការចូលទៅកាន់មូលដ្ឋានរបស់ខ្លួន និងសមយុទ្ធយោធាជាបន្តបន្ទាប់ និងការល្បាតនៅសមុទ្រ ដែលធ្វើឲ្យទីក្រុងប៉េកាំងព្រួយបារម្ភ៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        57
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        93
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm