ស្ថាប័នពាណិជ្ជកម្មUN៖ ការកសាងឡើងវិញក្រោយសង្គ្រាមនៅហ្កាហ្សា ត្រូវប៉ាន់ប្រមាណថា ត្រូវចំណាយ ២០ពាន់លានដុល្លារ

2024/02/16 05:42:56 pm        87

តំបន់ហ្កាហ្សានឹងត្រូវការ «ផែនការស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចក្រោយសង្គ្រាម[ Marshall Plan]» ថ្មីមួយដើម្បីងើបឡើងវិញពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាមន្ត្រីស្ថាប័នពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ការខូចខាតពីជម្លោះ រហូតមកទល់ ពេលនេះ មានចំនួនប្រហែល ២០ពាន់លានដុល្លារ។

ថ្លែងនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក រីឆាដ កូហ្សុល វ្រៃRichard Kozul-Wright ប្រធានសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បាននិយាយថា ការខូចខាតមានចំនួន៤ដងរួចទៅហើយ ដែលបានកើតឡើងនៅហ្កាហ្សាក្នុងអំឡុងពេលសង្គ្រាម ៧សប្តាហ៍ ក្នុងឆ្នាំ២០១៤។

លោកបាននិយាយថា៖«យើងកំពុងនិយាយអំពីទឹកប្រាក់ប្រហែល ២០ពាន់លានដុល្លារ ប្រសិនបើសង្គ្រាមត្រូវបញ្ឈប់ នៅពេលឥឡូវនេះ»។

លោកកូហ្សុល វ្រៃ បានថ្លែងថា ការប៉ាន់ប្រមាណនេះ គឺផ្អែកលើរូបភាពផ្កាយរណប និងព័ត៌មានផ្សេងទៀត ហើយការប៉ាន់ប្រមាណច្បាស់លាស់ជាងនេះ នឹងតម្រូវឲ្យអ្នកស្រាវជ្រាវចូលទៅកាន់តំបន់ហ្កាហ្សា។

លោកបាននិយាយថា ការកសាងឡើងវិញនឹងតម្រូវឲ្យមានផែនការ « Marshall Plan»ថ្មី ដោយសំដៅទៅលើផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការងើបឡើងវិញសេដ្ឋកិច្ចរបស់អឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី២។

UNCTAD បាននិយាយរួចហើយនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា វាអាចចំណាយពេលរហូតដល់ឆ្នាំបញ្ចប់នៃសតវត្សន៍សម្រាប់សេដ្ឋកិច្ចរបស់តំបន់ហ្កាហ្សា ដើម្បីទទួលបានទំហំមុនជម្លោះរបស់ខ្លួនឡើងវិញ ប្រសិនបើអរិភាព នៅក្នុងដែនដីប៉ាឡេស្ទីន ត្រូវបញ្ឈប់ភ្លាមៗនោះ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm