ក្រសួងសង្គមកិច្ច ចុះហត្ថលេខាជាមួយអង្គការចំនួន៣០ ដើម្បីរួមចំណែកធ្វើការងារសង្គមកិច្ច​នៅកម្ពុជា

2024/02/16 06:29:44 pm        125

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យ សមាគម អង្គការ មិនមែនរដ្ឋាភិបាលចំនួន ៣០ ក្នុងការចូលរួមចំណែកជួយលើការងារសង្គមកិច្ចនៅកម្ពុជា។

ការកិច្ចចុះព្រមព្រៀងមនេះនឹងអនុវត្តលើគម្រោងអភិវឌ្ឍន៍នានា មានរយៈពេ ៣ឆ្នាំ ក្នុង​ទំហំ​ថវិកា​ជាង ១៨.៥ លានដុល្លារ ដោយអង្គការ​នីមួយៗ​ត្រូវ​បំពេញ​ការងារ​នៅ​តាម​ខេត្ត​គោល​ដៅរៀង​ៗ​ខ្លួន​។ អង្គការទាំង ៣០ ដែលបានចុះហត្ថលេខានេះ មានអង្គការអន្តរជាតិចំនួន ១៦ និងអង្គការ​ក្នុង​ស្រុក​ចំនួន១៤។

សមាគម អង្គការទាំង ៣០នេះនឹងធ្វើការលើវិស័យផ្សេងៗគ្នា ក្នុងនោះសមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាលចំនួន ២០ អនុវត្តគម្រោង ពាក់ព័ន្ធលើវិស័យកុមារ ដែលមានថវិការសរុបជាង ៨ លានដុល្លារ។ សមាគម និងអង្គការចំនួន ៦ ផ្សេងទៀត អនុវត្តគម្រោងពាក់ព័ន្ធ លើវិស័យ​គាំ​ពារ​​ជន​រងគ្រោះមានថវិកាសរុបជិត ៨ លានដុល្លារ។ រីឯសមាគម និងអង្គការចំនួន ៤ ទៀត អនុវត្ត​គម្រោង ពាក់ព័ន្ធនឹងវិស័យកិច្ចការគ្រួសារដែលមានថវិកាសរុបជាង ២ លានដុល្លារ។

សម្រាប់​សកម្មភាពការងារ របស់សមាគម អង្គការទាំង ៣០នេះ នឹងផ្ដល់ជាអត្ថប្រយោជន៍ ជួយ​ដល់​ក្រុម​គោលដៅសរុបជាង ៨ ម៉ឺននាក់ និង ៣៧៦ គ្រួសារ។ ក្នុងគម្រោងទាំង ៣០ នេះ​ក៏​មាន​បុគ្គលិក​ខ្មែរ​ដែលធ្វើការឱ្យគម្រោងចំនួនជិត ៦០០នាក់ផងដែរ។

ឱកាស​នោះឯកឧត្តម ស៊ូនី វង្សវីស្សិត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែង​អំណរ​គុណ​ចំពោះ​បណ្តា​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលបាន​សហការ​ល្អ​ជា​មួយ​ក្រសួង​សង្គម​កិច្ចនាពេលកន្លងមក។ ពិសេសគឺបន្តខិតខំស្វែងរកមូលនិធិ បន្តអនុវត្តគម្រោង ជា​ប្រយោជន៍​ជួយគាំពារ និងអភិវឌ្ឍន៍ដល់ស្ត្រី កុមារ ជនរងគ្រោះ និងងាយរងគ្រោះ គ្រួសារក្រីក្រ ដើម្បី​ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមបាន​ចាត់ទុកថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ គឺជាដៃគូ​សំខាន់​មិន​អាច​ខ្វះ​បានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាពិសេស​រាជរដ្ឋាភិបាល​នីតិកាលទី​៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្រកាសពង្រឹង និង​ពង្រីក​ភាព​ជាដៃ​គូ​ជាមួយអង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្រប​ខណ្ឌ​ច្បាប់​ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និង​ចូល​រួម​ចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សូម​ជម្រាបថា បច្ចុប្បន្នមានអង្គការ សមាគមប្រមាណ ១៤២ ដែលបាន​ចុះ​កិច្ច​ព្រម​ព្រៀង​អនុវត្ត​គម្រោង ជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធ និងយុវនីតិសម្បទា ក្នុងនោះអង្គការ​ធ្វើ​ការ​លើ​វិស័យ​កុមារ​ចំនួន ៩១អង្គការ លើកិច្ចការគាំពារជនរងគ្រោះចំនួន ១៥ អង្គការ និងកិច្ចការគ្រួសារចំនួន ១៧ និងតាមវិស័យផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm