ពិព័រណ៍កសិកម្មវាលបៃតង និងអាហារចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃទី១៦កុម្ភៈនេះតទៅ

2024/02/16 07:14:37 pm        205

តាមការគ្រោងទុក មជ្ឈមណ្ឌលធុរកិច្ចនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំ​កម្ម​វិធី​ពិព័រណ៍ក​សិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃចាប់ថ្ងៃទី១៦ ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២៤​នេះ នៅច្រកខ្លោងទ្វានៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ស្ថិត​នៅ​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីសក្តានុពលផលិតផលក្នុងស្រុក។

លោក ដោក វីរៈ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ខាងផ្នែកផលិត និង​ចែកចាយជីធម្មជាតិសម្រាប់ដំណាំកសិកម្ម និងដំណាំកសិឧស្សាហកម្ម ថ្លែងប្រាប់ ប៊ីធីវី ថា ជាការ​កត់​សម្គាល់ក្នុងរយៈពេលចុងក្រោយមកនេះ សន្ទុះនៃ​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​មា​ន​ការកើនឡើងជាបន្តបន្ទាប់ដោយសារការរៀបចំកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យ​ចំណី​អាហារ​ក្នុង​ស្រុក​មាន​សុវត្ថិភាព និងស្តង់ដារជាងមុន ដែលការរៀបចំបែបនេះ បានផ្តល់​នូវ​ភាពសុក្រិត​សម្រាប់​អ្នក​ខំ​កែច្នៃ​ចំណី​អាហារសុវត្ថិភាព។

កញ្ញា ចំរើន វីននីដេ ផ្នែកលក់របស់ផ្សារកូនកាំបិត ដែលផ្គត់ផ្គង់ខាងផ្នែកម្ហូបអាហារ និងបន្លែ​សរីរាង្គ បានលើកឡើងថា បច្ចុប្បន្ន​មាន​ការគាំទ្រយ៉ាងច្រើន​ពី​សំណាក់​អតិថិជន​លើ​ផលិត​ផល​បន្លែ​សរីរាង្គក្នុងស្រុក។ កញ្ញាបាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិព័រណ៍​នេះ ជាពិសេសបន្តគាំទ្រផលិតផលកសិកម្មក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់កសិករ និងបង្កើនឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ក្រុមនិស្សិតកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានលើកឡើងថា កម្មវិ​ធី​នេះ​ពិត​ជាមានសារៈសំខាន់ណាស់ ពីព្រោះបាន​ផ្តល់នូវ​ឱកាស​ជា​ច្រើន​ដល់​ពួក​គេ​ឲ្យបា​ន​ឃើញ​ពីផ​លិត​ផលកសិកម្មរបស់ខ្មែរទាំងកសិផលមិនទាន់កែច្នៃ និងកែច្នៃរួច។ លើសពីនេះថែមទៀត គឺ​បាន​ស្គាល់ថា អ្វីទៅជាកសិកម្មល្អ កសិកម្មសុវត្ថិភាព ឬក៏កសិកម្ម​សរីរាង្គ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនឹងចា​ប់​ផ្តើម​ពីម៉ោង​៥ល្ងាច​តទៅ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម (ចំការដូង) ក្នុងគោលបំណងបង្ហាញ​ពីផលិត​ផល​កសិកម្ម​ដែល​មាន​សក្ដានុពល​របស់កម្ពុជា តាមរយៈការពិព័រណ៍ផលិតផលកសិកម្មពីក្រុមហ៊ុន សហគ្រាស សហគមន៍​កសិកម្ម វិទ្យាស្ថាននិងសាកលវិទ្យាល័យនានា ក្រុមហ៊ុនឯកជន ដែលមាន​ស្តង់​ប្រមាណ ៨០ស្តង់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm