មនុស្ស​១៣​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​ក្នុង​ខេត្តកំពត អភិបាលខេត្ត​បញ្ជា​ឱ្យ​ចាត់វិធានការ​ច្បាប់​លើ​អ្នក​ផលិត

2021/07/05 11:35:38 pm        648

កំពត ៖ បើតាម​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល បាន​ឲ្យ​ដឹងថា ករណី​ពុល​ស្រាស​ នៅ​ស្រុក​កំពុងត្រាច មាន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់​ហើយ ​ខណៈដែល​អ្នកពុល​៣៤​នាក់​ផ្សេងទៀត​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​បច្ចុប្បន្ន ​មាន​អ្នកជំងឺ​៣​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​។

កាលពី​ថ្ងៃទី​៤ ខែកក្កដា​ម្សិលមិញ ករណី​ពុល​ស្រា​នៅ​ភូមិ​កោះ​ជ្វាំង ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១០​នាក់​បាន​ស្លាប់​ ហើយ​អ្នក​ពុល​ស្រា​ជាច្រើន​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។

ដោយឡែក​នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ​វិញ បើតាម លោក ហេង ចាន់ថា ប្រធាន​ការិយាល័យ​បច្ចេកទេស ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹងថា ​កាលពី​យប់​ម្សិលមិញ មាន​អ្នក​ស្លាប់​បីនាក់​បន្ថែមទៀត ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់ ​ស្រី​៧​នាក់​។ ​ចំណែក​អ្នក​ពុល​ស្រា​៣៤​នាក់​ផ្សេងទៀត ​មាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​អស់ហើយ​។

លោក​វេជ្ជបណ្ឌិត ពៅ សារី ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ នៅសល់​អ្នកជំងឺ​ពុល​ស្រាតែ​៣​នាក់​ប៉ុណ្ណោះ​ កំពុង​សម្រាក​ព្យាបាល ​ហើយ​ពួកគេ​ នឹង​អាច​ចេញទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃនេះ ឬ​ថ្ងៃស្អែក​។

ទាក់ទង​ករណី​ពុល​ស្រាស​នេះដែរ ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ បាន​ប្រាប់​ឲ្យ​ដឹងថា ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នក​បិទ​ស្រា​ដែល​បាន​រត់​គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​។ ចំណែក ឯកឧត្តម ​ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​បញ្ជា​ដល់​អាជ្ញាធរ ​និង​សមត្ថកិច្ច​ទូទាំង​ខេត្ត ត្រូវ​ចុះ​ពិនិត្យ ​និង​ឃាត់ខ្លួន​រាល់​ជន​ណា​ដែល​បិទ​ស្រា​គ្មាន​លិខិត​អនុញ្ញាត ឬ​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ​ទោះ​ការ​បិទ​លក្ខណៈ​តិចតួច​ក្តី ឬ​ ច្រើនក្តី​។

ករណី​ពុល​ស្រាស​នៅ​ស្រុក​កំពុងត្រាច ​លើក​ទី​២​នេះ ​មាន​អ្នក​ពុល​តិច ប៉ុន្តែ​អ្នក​ស្លាប់​ច្រើន ខណៈដែល​ករណី​ពុល​ស្រាស​លើក​ទី​១ ​កាលពី​ចុងខែ​ឧសភា ​មាន​អ្នក​សម្លាប់​១២​នាក់ ​ក្នុងចំណោម​អ្នកពុល​សរុប​ជាង​៥០​នាក់​៕

​អន សារី​ម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm