មន្ត្រីសេតវិមាន និយាយថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយរបស់អ៊ុយក្រែន

2024/02/16 07:58:09 pm        148

មន្ត្រីសេតវិមាន បានជំរុញឱ្យសភាសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ថវិកា ដើម្បីផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសអ៊ុយក្រែន ដោយព្រមានថា រុស្ស៊ីអាចនឹងដណ្តើមយកទីក្រុងមួយនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍អំពីការប៉ុនប៉ងរបស់យោធាដែលនៅបន្តរបស់រុស្ស៊ី ដើម្បីហ៊ុមព័ទ្ធ និងដណ្តើមយកទីក្រុង អាវឌីកា(Avdiivka) នៅក្នុងតំបន់ Donetsk ភាគខាងកើត។

លោក Kirby និយាយថា សេតវិមានបានទទួលដំណឹងពីប្រជាជនអ៊ុយក្រែនថា ស្ថានភាពធ្ងន់ធ្ងរខ្លាំង។ លោក បាននិយាយថា រុស្ស៊ី បន្តវាយលុកលើទីតាំងជាច្រើនកន្លែងរបស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ ហើយទីក្រុង Avdiivka មានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី។

សហរដ្ឋអាមេរិក ពុំអាចផ្តល់ទៅឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ដែលពួកគេត្រូវការខ្លាំង ដើម្បីរារាំងការវាយលុករបស់រុស្ស៊ីទាំងនេះបានទេ។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស កាលពីថ្ងៃអង្គារ រួមមានទាំងមូលនិធិសម្រាប់ប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែវានៅតែមិនច្បាស់លាស់នោះទេថាតើ សេចក្តីស្នើច្បាប់ថវិកា អាចធ្វើឲ្យដាច់ស្រេចសម្រាប់សភាជាន់ទាបដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋឬយ៉ាងណា។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm