គ.ជ.ប នឹងដកសិទ្ធិបេក្ខជន និងបក្សនយោបាយណាប្រព្រឹត្ត​អំពើញុះញង់​ដល់​ការឃោសនាបោះឆ្នោត

2024/02/16 08:51:59 pm        482

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប នឹង​ចាត់​វិធានការ​ច្បាប់​ដោយដកសិទ្ធិបេក្ខជន និងគណបក្សនយោបាយណាដែលបាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ដល់​ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

បន្ទាប់ពី គ.ជ.ប កត់សម្គាល់ឃើញមាន គណបក្ស​នយោបាយ​ដែល​គ្មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ធ្វើសកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គណបក្សនយោបាយមានសិទ្ធិ និងឱកាស​ទាក់​ទាញអ្នកគាំទ្ររបស់ខ្លួន ដោយផ្អែកលើក្រមសីលធម៌ និងច្បាប់ស្តីពីការ​បោះឆ្នោត​។ ឯកឧត្តម បន្តថា យោងតាមមាត្រា៧១ ចែងថា គ្រប់គណបក្ស​នយោបាយ​ទាំងអស់​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយគំរាមកំហែង បំភិតបំភ័យ លួងលោមអ្នកបោះឆ្នោតឱ្យប្តិតមេដៃ ឬស្បថ ក៏​ដូច​ជា​សន្យា​បោះឆ្នោតឱ្យគណបក្សណាមួយនោះទេ។

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងករណីមានការដាក់ពាក្យបណ្តឹងផ្លូវការ និងមាន​ជា​សកម្ម​ភាព​ញុះញង់ គ.ជ.ប នឹងពិនិត្យហើយចាត់វិធានការច្បាប់ដោយដកសិទ្ធិជាបេក្ខជន ឬគណបក្ស​នយោបាយ​នោះ​ផ្អែកលើហេតុផលបង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ គ.ជ.ប មិនទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​ណាមួយ​ជា​ផ្លូវការនៅឡើយទេ ប៉ុន្តែ គ.ជ.ប ស្វាគមន៍ទទួល​រាល់​ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​ចាប់​ពី​ពេល​នេះ​តទៅ​រហូតដល់ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

តាម​រយៈសេចក្តីថ្លែងការណ៍របស់ គ.ជ.ប កាលពីថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញនេះ បានចាត់​ទុក​សកម្ម​ភាព​អំពើញុះញង់ដល់ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ជា​ការ​រំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និង​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្តលើការបោះឆ្នោត។

ទន្ទឹម​គ្នានេះ ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ចាត់​ទុក​បញ្ហា​ការ​បង្ខិតបង្ខំ គំរាមកំហែងជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ ដោយសារ​នេះ​ជា​ការ​រំលោភ​បំពាន​ដល់​សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោតរបស់អ្នកបោះឆ្នោត ដែល​ធានាការពារដោយរដ្ឋធម្មនុញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រម​ទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា សកម្មភាព​ទាំង​នេះ​ធ្វើ​ឱ្យ​ចលាចល​ដល់​អ្នក​បោះឆ្នោត​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋបាលឃុំ-សង្កាត់នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ដែលបានកំណត់ដោយច្បាប់៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm