មន្ត្រីរាជការ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង សាទរ និងគាំទ្របទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យពិនិត្យឡើងវិញនូវទីតាំងល្បែង នៅទូទាំងប្រទេស

2024/02/16 09:03:22 pm        379

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ រស់នៅខេត្តកំពង់ឆ្នាំង បានបង្ហាញអារម្មណ៍​រីករាយ និង​សាទរ​​លើវិធានការក្តៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​ដែលបានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ត្រួត​ពិនិត្យ​ជា​បន្ទាន់ លើទីតាំងល្បែងផ្សងសំណាង។ ក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធាន​ការ​បិទ​ជា​បន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច ។ ពួកគាត់សប្បាយចិត្តបាន​គាំទ្រពេញ​ទំហឹង​នូវ​អនុសាសន៍​នេះ ហើយសង្ឃឹមថា សន្តិសុខនៅតាមមូលដ្ឋាននឹងរឹតតែល្អជាងមុន។

ប្រជាពលរដ្ឋមន្ត្រីរាជការបានបន្តថា កន្លងមកល្បែងស៊ីសងទាំងនោះ មានទាំងស្របច្បាប់ និង​គ្មាន​ច្បាប់​ដូចជា ល្បែងឆ្នោតកន្ទុយលេខគ្រប់ប្រភេទ ឆ្នោតឡូតូ និងល្បែង​ស៊ី​សង​ជា​ច្រើន​ប្រភេទ​ទៀត គឺកើតមាន នៅតាមទីប្រជុំជនក្នុងក្រុង ទីផ្សារ ទីតាំងលក់កាហ្វេជាដើម។ ការ​បិទ​ទីតាំង​ល្បែង​ទាំង​នោះនាំ អាចធ្វើអោយសិស្សសាលាមួយចំនួន អាចវិលមករកការសិក្សាវិញ និង​នាំ​អោយ​មាន​សន្តិសុខល្អនៅតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំងមានទីតាំងល្បែងឡូតូមានច្បាប់ចំនួន៥៦ទីតាំង ដូចជាស្រុក​ទឹក​ផុស​៩​ទីតាំង​, ស្រុករលាប្អៀរ២ទីតាំង, ស្រុកំពង់លែង១៣ទីតាំង, ស្រុកកំពង់ត្រឡាច៧ទីតាំង, ស្រុក​សាមគ្គី​មានជ័យ ៤ទីតាំង, ស្រុកជលគីរី៧ទីតាំង, ស្រុកបរិបូណ៌៨ទីតាំង, និងក្រុង​កំពង់ឆ្នាំង​មាន​៦ទីតាំង។ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង នឹងបើកកិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ម៉ោង​២ថ្ងៃ​នេះ​ជាមួយ​អធិការក្រុងស្រុក ដើម្បីបង្ក្រាបល្បែងស៊ីសងអត់ច្បាប់នៅក្នុងខេត្តអោយអស់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរក្រុងស្រុកទាំង៨ ទូទាំង​ខេត្តកំពង់ឆ្នាំង រួមនិងស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួត​ពិនិ​ត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង នៅតាមមូលដ្ឋាន និងចាត់វិធានការបិទជាបន្ទាន់ ក្នុងករណីមានបន្តបើកថ្មីៗទៀត។ កិច្ច​ប្រជុំ​នេះ ធ្វើឡើងក្រោយទទួលបានប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជុំវិញការផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការ​ផ្ដល់​សិទ្ធិ​បើក​ទីតាំង​ល្បែង​ផ្សង​សំណាង នៅតាមមូលដ្ឋាន។

សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់ អោយ​ចាត់​វិធា​នកា​​រ​ជាប​ន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុង​ករណីមានបន្តបើកថ្មីៗទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បី​ចាត់​វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំង​ប្រទេស​តែម្ដង​៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        73
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm