ប្រតិភូកម្ពុជា ចូលរួមសន្និសីទស្រាវជ្រាវអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ​វិស័យអប់រំនៅថៃ

2024/02/16 09:19:18 pm        422

ភ្នំពេញ៖ គណប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និង​សាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួម ក្នុង​សន្និសីទ​ស្រាវជ្រាវអន្តរជាតិ និងកិច្ចសហប្រតិត្តការ អនុស្សរណៈនៃកាយោគយល់គ្នា រវាងកម្ពុជា-ថៃ ទៅលើវិស័យអបរំលើកទី៧ ឆ្នាំ២០២៤ នាសាកលវិទ្យាល័យ Buriram Rajabhat នៃ​ប្រទេស​ថៃ។

សន្និសីទនេះ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ជ័យ សារិន អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា សន្និសីទនេះ បាន​បើក​ឱកាស​ដល់​យុវជន ធ្វើបទបង្ហាញនូវស្នាដៃស្រាវជ្រាវរបស់ខ្លួន ដែលស្រាវជ្រាវកន្លងមក ហើយជឿ​ជាក់​កម្ម​វិធីនេះ ក៏ជាបទពិសោធន៍សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការ​រៀបចំ​ឲ្យ​មាន​សន្និសីទ​បែបនេះ ហើយអាចឲ្យនិស្សិតកម្ពុជា ឡើងធ្វើបទ​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​របស់​ពួក​គេ ក៏ដូចជាមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប ដើម្បីធ្វើជាវាគ្មិន ហើយវា​យ​តម្លៃ​ពី​ស្នាដៃ​ទាំង​អស់នោះ។

លោកសាស្ត្រាចារ្យបានបន្តថា យុវជន ឬនិស្សិតកម្ពុជា ដែលចង់ការពារសារណា ឬនិក្ខេបទផ្នែក​បណ្ឌិត​របស់​ខ្លួន ក៏អាចតាមដានពីសន្និសីទនេះ ដើម្បីបានជាបទពិសោធន៍ ព្រោះសន្និសីទ​ក៏​មាន​ការ​ចូលរួម​ពីសាស្ត្រាចារ្យថ្នាក់អាស៊ាន តំបន់ និងអន្តរជាតិ មកធ្វើការវាយតម្លៃផងដែរ ។

ចំណែក​លោកសាស្ត្រាចារ្យ មុំ រាជសោភា ចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានលើក​ឡើង​ថា សន្និសីទនេះ គឺពិតជាផ្ដល់ឱកាសល្អ សម្រាប់សាកលវិទ្យាល័យនៅកម្ពុជា បាន​ជួប​ជាមួយ​សាកល​វិទ្យាល័យ​នានានៅក្រៅប្រទេស ក្នុងការទទួលនូវបទពិសោធន៍ លើការងារស្រាវជ្រាវ​ពីគ្នា​ទៅ​វិញ​ទៅ​មក។

ក្នុងនាមសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក មុំ រាជសោភា នឹងដក​ស្រង​ចំណេះ​ដឹង ឬបទពិសោធន៍នានា នៃសន្នសីទថ្នាក់អន្តរជាតិនេះ មកពង្រឹងការបង្រៀន ដើម្បីផ្ដល់​ចំណេះដឹងដល់និស្សិតកម្ពុជា ឲ្យកាន់តែល្អប្រសើរជាងមុន ហើយក៏ជំរុញ ដល់និស្សិត​កម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់លើការស្រាវជ្រាវ ព្រោះអាចជួយបំពេញចន្លោះបន្ថែម ក្នុង​និក្ខេ​បទ​របស់ខ្លួន។

គួរបញ្ជាក់ថា ការចូលរួមក្នុងសន្និសីទនេះ គឺធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីកាសិក្សា និង​លទ្ធផលស្រាវជ្រាវថ្នាក់បណ្ឌិត និងអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុង​វេទិកា​អន្តរជាតិ រួមទាំងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយដៃគូរទាំងក្នុងឆាកតំបន់ និង​អន្តរជាតិ ស្របតាមគោលនយោបាយ របស់ក្រសួងធម្មការ និងសាសនា ក៏ដូចជា​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយនិងការផ្តាស់ប្តូ ស្វែយល់ និងបង្កើតបទ​ពិសោធន៍​បន្ថែម​ដើម្បី​ធានា​បាន​នៅ​គុណភាព និងប្រសិទ្ធភាព នៃកាគ្រប់គ្រងដំណើរការ ថ្នាក់អប់រំឧត្តមសិក្សា ខណៈ​មាន​សាកល​វិទ្យាល័យមកពី ១៨ប្រទេស បានចូលរួម៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm