អតីតអ្នកផ្តល់ព័ត៌មាន FBI ត្រូវបានចោទប្រកាន់ពីបទកុហក ជុំវិញតួនាទីរបស់ឪពុកកូនត្រកូល Biden ក្នុងអាជីវកម្មអ៊ុយក្រែន

2024/02/16 11:12:46 pm        92

រដ្ឋអាជ្ញាពិសេសដែលស៊ើបអង្កេតលើករណីរបស់លោក Hunter Biden បានចោទប្រកាន់អតីតអ្នកផ្តល់ព័ត៌មានរបស់ FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) ពីបទប្រឌិតការអះអាងដែលថា ប្រធានាធិបតីលោក Joe Biden និងកូនប្រុសរបស់លោកម្នាក់ៗ បានស្វែងរកសំណូកចំនួន ៥លានដុល្លារអាមេរិកពីបណ្ដាក្រុមហ៊ុនអ៊ុយក្រែន។ បទចោទនេះជាឧបសគ្គដ៏ធំមួយ សម្រាប់សមាជិកគណបក្សសាធារណរដ្ឋដែលបានលើកឡើងពីការចោទប្រកាន់នៅក្នុងការជំរុញរបស់ខ្លួន ដើម្បីចោទប្រកាន់លោកប្រធានាធិបតី។

អ្នកផ្តល់ព័ត៌មានជាយូរមកហើយ គឺលោក Alexander Smirnov វ័យ ៤៣ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្រាប់ FBI មិនពិតដែលថា លោក Hunter Biden ដែលក្រោយមកក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថាមពលដ៏ធំបំផុត Burisma បានទាមទារប្រាក់ជាថ្នូរនឹងការពារក្រុមហ៊ុនពីការស៊ើបអង្កេតដោយអគ្គរដ្ឋអាជ្ញារបស់ប្រទេសនេះ នាពេលនោះ។

ការលើកឡើងដ៏នឹកស្មានមិនដល់ដែលហាក់ដូចជាមកជួយគាំទ្រលើការអះអាងគ្មានភស្តុតាងរបស់គណបក្សសាធារណរដ្ឋពាក់ព័ន្ធនឹង «គ្រួសារឧក្រិដ្ឋកម្មរបស់ត្រកូល Biden» នោះ បានប្រែក្លាយទៅជាសម្ដីកុហកដ៏ឥតអៀនខ្មាស។ នេះបើយោងតាមអត្ថបទចោទប្រកាន់បើកចំហរចំនួន ៣៧ទំព័រ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៥ ខែកុម្ភៈ) នៅក្នុងតុលាការសហព័ន្ធ រដ្ឋ California ដែលលើកឡើងដោយដោយរដ្ឋាពិសេសលោក David Weiss។

រដ្ឋអាជ្ញាបានសរសេរថា ហេតុផលជំរុញចិត្តឲ្យលោក Smirnov និយាយកុហកនោះ ទំនងជាមានលក្ខណៈនយោបាយ។ អំឡុងយុទ្ធនាការឆ្នាំ២០២០ ជនជាប់ចោទរូបនេះបានផ្ញើទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួន នៅការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) នូវ «សារជាច្រើនដែលបង្ហាញពីភាពលំអៀង» ប្រឆាំងនឹងលោក Joe Biden។ អត្ថបទនៃសារដែលពោរពេញដោយអក្ខរាវិរុទ្ធ និងការបញ្ចេញសំឡេងខុស បានអួតថា រូបគេមានភ័ស្តុតាងដែលអាចឲ្យលោក Biden ជាប់ពន្ធនាគារបាន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        374
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        421
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm