សកម្មជនសម្រុកចូលការិយាល័យរដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាដា និងទាមទារច្បាប់អាកាសធាតុ សម្រាប់ធនាគារ

2024/02/16 11:57:49 pm        89

ពួកសកម្មជនអាកាសធាតុបាននាំគ្នាសម្រុកចូលទៅក្នុងការិយាល័យ Toronto របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាណាដា លោកស្រី Chrystia Freeland កាលពីថ្ងៃព្រហស្បតិ៍ (ទី ១៥ ខែកុម្ភៈ) ដោយទាមទារឲ្យរដ្ឋាភិបាលប្រកាសបទប្បញ្ញត្តិទាក់ទងនឹងអាកាសធាតុ សម្រាប់ធនាគារ ក្នុងថវិកាឆ្នាំ២០២៤ របស់ខ្លួន។

ក្រុមសកម្មជនសន្តិភាពបរិស្ថាន (Greenpeace) ដែលស្លៀកឈុតខោពណ៌ខៀវ និងកាន់សំពៀតសម្រាប់ដេក បានធ្វើការតវ៉ាដោយអង្គុយនៅការិយាល័យរបស់លោកស្រី Freeland ខណៈដែលលោកស្រីរដ្ឋមន្ត្រី មិនមានវត្តមាននៅទីនោះទេ។ កាលវិភាគរបស់លោកស្រី Freeland បង្ហាញថា លោកស្រីកំពុងរៀបចំកិច្ចប្រជុំបុរេថវិកាជាបន្តបន្ទាប់ នៅទីក្រុង Toronto។ ការិយាល័យរបស់លោកស្រី មិនអាចទាក់ទងសុំការអធិប្បាយភ្លាមៗបានទេ។

ធនាគារធំបំផុតៗ របស់ប្រទេសកាណាដា ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពមិនពិតប្រាកដទាក់ទងនឹងបរិស្ថាន ដោយក្រុមបរិស្ថាន និងអ្នកវិនិយោគមួយចំនួន ដែលនិយាយថា គំនិតផ្តួចផ្តើមដូចជាការផ្តល់ហិរញ្ញប្បទានដែលភ្ជាប់ដោយនិរន្តរភាព (SLF) ត្រូវបានប្រើសម្រាប់តែការក្លែងបន្លំនៃការផ្លាស់ប្តូរឆ្ពោះទៅរកកម្រិតកាបូនទាប។

ធនាគារកាណាដាជាច្រើន បានប្តេជ្ញាថានឹង «ការបំភាយឧស្ម័នពុលនៅកម្រិតសូន្យ» នៅឆ្នាំ២០៥០ ប៉ុន្តែអ្នកវិនិយោគជាច្រើនបានសម្តែងការព្រួយបារម្ភលើការខ្វះខាតគោលដៅដែលបានកំណត់៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm