វ៉េណេហ្ស៊ុយអេឡាស្នើឲ្យបុគ្គលិកសិទ្ធិមនុស្ស UN ចាកចេញពីប្រទេស ចំពេលមានការពិនិត្យឡើងវិញ

2024/02/16 11:59:26 pm        77

រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានស្នើឲ្យបុគ្គលិកមកពីស្ថាប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ចាកចេញពីប្រទេស ក្នុងរង្វង់រយៈពេល ៣ថ្ងៃ ដោយនិយាយថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអង្គការនេះ។ ក្រោយមានការប្រកាសនេះ UN បានប្រាប់ថា ខ្លួននឹងវាយតម្លៃជំហានបន្ទាប់។

រដ្ឋាភិបាលរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះបាននិយាយថា ខ្លួនបានធ្វើការសម្រេចមួយ «ដើម្បីផ្អាកសកម្មភាពនៃការិយាល័យប្រឹក្សាបច្ចេកទេសនៃឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស និងអនុវត្តការពិនិត្យឡើងវិញជារួមនៃលក្ខខណ្ឌកិច្ចសហប្រតិបត្តិការបច្ចេកទេស»។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិនិត្យឡើងវិញនឹងធ្វើឡើងក្នុងរយៈពេល ៣០ថ្ងៃបន្ទាប់ ដោយបន្ថែមថា បុគ្គលិក UN ទាំងអស់ ដែលជាប់ទាក់ទងទៅនឹងការិយាល័យ ត្រូវតែចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោងបន្ទាប់។

UN បាននិយាយថា៖ «យើងសោកស្តាយចំពោះសេចក្តីប្រកាសនេះ ហើយកំពុងវាយតម្លៃជំហានបន្ទាប់។ យើងបន្តចូលរួមជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធដទៃទៀត»។

ទូរទស្សន៍រដ្ឋវ៉េណេហ្ស៊ុយអេឡា កាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) បានរិះគន់យ៉ាងចាស់ដៃលើការអធិប្បាយរបស់អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីសិទ្ធិទទួលអាហារ គឺលោក Michael Fakhri ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា។

លោក Fakhri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាឫសគល់នៃភាពអត់ឃ្លានទេ ហើយងាយនឹងទទួលរងឥទ្ធិពលនយោបាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm