អ្នក​ស្លាប់​ដោយសារ​ការ​បាក់​រលំ​អ​គារ​ក្នុង​រដ្ឋ Florida កើន​ឡើង​ដល់​ ២៨នាក់ ​ខណៈ​រង​ការ​គំរាម​ពី​ព្យុះ

2021/07/06 05:12:33 pm        611

​អាមេរិក៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​អគារ​ខុន​ដូ​ ដែល​ដួល​រលំ​នៅ​តំបន់​ម៉ៃ​អា​មីបាន​កើន​ឡើង​ដល់ ២៨​នាក់​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​រក​ឃើញ​សាកសព​បន្ថែម​ទៀត​ បន្ទាប់ពី​ការ​វាយកម្ទេច​ចោល​កាល​ពី​យប់​ថ្ងៃអាទិត្យ​នៃ​អគារ​ដែល​នៅសល់ ដែល​អាច​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ពង្រីក​ការស្វែងរក​។​

​មនុស្ស​ចំនួន ១១៧នាក់​ផ្សេងទៀត​នៅតែ​បន្ត​បាត់​ខ្លួន​រយៈពេល ១១ថ្ងៃ​បន្ទាប់ពី​អគារ​លំនៅដ្ឋាន​កម្ពស់ ១២ជាន់​បាន​ដួល​រលំ​នៅ​តំបន់ Surfside រដ្ឋ Florida ដែល​ជំរុញ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​ស្វែងរក​ និង​ជួយសង្គ្រោះ​ដែល​បាន​បន្ត​ស្ទើរតែ​ពេញ​ ២៤​ម៉ោង​ចាប់​តាំង​ពី​ពេល​ហេតុ​ការណ៍​នោះ​កើត​ឡើង​មក​។​ ការស្វែងរក​ជនរងគ្រោះ​ត្រូវ​បាន​ផ្អាក​កាលពី​យប់​ថ្ងៃអាទិត្យ​ សម្រាប់​ការ​វាយកម្ទេច​ទាំង​យប់​លើ​អគារ​ពាក់កណ្ដាល​ទៀត ​ដែល​នៅសល់​ពី​ការ​បាក់​រំលំ​នោះ​។

ក្រុម​មន្ត្រី​បានសម្រេច​ចិត្ត​ផ្ដួល​រំលំ​អគារ​នៅ​សេសសល់​ដែល​មិន​ស្ថិតស្ថេរ​នេះ ព្រោះ​វា​បង្ក​ការ​គំរាមកំហែង​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​ ព្យុះ​ត្រូ​ពិ​ក​អេ​ល​សា (Storm Elsa)​ នៅ​តំបន់​កា​រ៉ា​អ៊ី​ប​ក៏បាន​គំរាម​បក់​បោក​ផង​ដែរ​ បើ​ទោះ​បី​ជា​ការ​ព្យាករណ៍​ថ្មីៗ​បង្ហាញ​ថា ​តំបន់ Surfside ទំនងជា​នឹង​ចៀស​ផុត​ពី​ខ្យល់ព្យុះ ដែល​បោកបក់​ទៅកាន់​ភាគ​ខាងជើង​ពី​ប្រទេស​គុយបា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        4
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        26
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm