កសិករប្រទេសឥណ្ឌា ទាមទារជំនួយហិរញ្ញវត្ថុ សម្រាប់អ្នករបួសនៅក្នុងការតវ៉ា

2024/02/17 07:35:10 pm        153

កសិករប្រទេសឥណ្ឌាកាលកាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ បានទាមទារជំនួយហិរញ្ញវត្ថុ សម្រាប់អ្នកដែលរងរបួស ក្នុងអំឡុងការតវ៉ាដែលនៅបន្ត។

កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនបាតុកម្មដែលគេដាក់ឈ្មោះថា «តោះយើងទៅកាន់ទីក្រុងដេលី» កាលពីដើមសប្តាហ៍នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់ផលិតផលរបស់ពួកគេ ប៉ុន្តែត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខ ក្នុងចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីរដ្ឋធានី បង្កឱ្យមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងនគរបាល។ មេដឹកនាំសហជីពកសិករ បាននិយាយថា រដ្ឋាភិបាលគួរតែផ្តល់សន្តិសុខការងារ និងជំនួយហិរញ្ញវត្ថុដល់បាតុករដែលរងរបួស សម្រាប់ការរស់រានមានជីវិតរបស់ពួកគេបន្តទៅមុខទៀត។ សាកសពរបស់កសិករតវ៉ាអាយុ ៦៣ឆ្នាំម្នាក់ ដែលបានស្លាប់ដោយសារគាំងបេះដូង កាលពីព្រឹកថ្ងៃសុក្របានមកដល់ព្រំដែន Shambhu ជាកន្លែងដែលក្រុមអ្នកតវ៉ាបានគោរពវិញ្ញាក្ខន្ធដល់លោក។ កសិករ បានចោទប្រកាន់ថាបាតុករ បាតុករប្រមាណ៤០០នាក់ បានរងរបួសដោយការប៉ះទង្គិចគ្នា បង្កឡើងនៅព្រំដែន រដ្ឋ Punjab-Haryana ក្នុងពេលមានការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកជាបន្តបន្ទាប់ដោយនគរបាលបង្ក្រាបកុបកម្ម។ ការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ត្រូវបានប្រើជាថ្មីម្តងទៀតនៅពេលយប់ដើម្បីបំបែកក្រុមបាតុករមួយក្រុមតូច ដែលត្រូវបានគេរាយការណ៍ថាព្យាយាមបង្កហេតុដល់ការការពាររបស់នគរបាល។ កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ Punjab និងរដ្ឋ Haryana កាលពីថ្ងៃសុក្រ ប៉ុន្តែបានផ្អាកការហែក្បួនតវ៉ារបស់ពួកគេទៅកាន់ទីក្រុង New Delhi រហូតដល់សហជីពរបស់ពួកគេចាប់ផ្តើមការចរចាម្តងទៀត ជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល នៅថ្ងៃអាទិត្យស្អែកនេះ។

ការតវ៉ា កើតឡើងរយៈពេលពីរឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលរបស់ លោក Modi ក្រោយពីចលនាតវ៉ាស្រដៀងគ្នានេះ បានលុបចោលច្បាប់កសិកម្មមួយចំនួន ហើយបានសន្យាថានឹងស្វែងរកវិធីដើម្បីធានាបានតម្លៃគាំទ្រសម្រាប់ផលិតផលទាំងអស់។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        5
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        375
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        422

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm