អ្នកនាំពាក្យ៖ មិនមានករណីឆក់ទ្រព្យសម្បត្ដិ​ពីជន​បរទេសណាម្នាក់ នៅផ្លូវព្រះស៊ីសុវត្ថិនោះទេ

2024/02/17 08:31:17 pm        266

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ មិនមានអំពើចោរកម្ម ឬករណី​ឆក់​ទ្រព្យ​សម្បត្តិ​ពី​ជន​បរទេស​ណាម្នា​ក់នោះឡើយ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។

ការបញ្ជាក់របស់អ្នកនាំពាក្យ ថ្លែងឡើងបន្ទាប់ពី ផេកហ្វេសប៊ុក​របស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បា​ន​បង្ហោះសារឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅកម្ពុជា ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​អសន្តិសុខ ពិសេសសកម្មភាពឆក់ទ្រព្យសម្បត្តិ នៅលើផ្លូវព្រះស៊ីសុវត្ថិ ។

លោកវរសេនីយ៍ បានបន្តថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មិន​មាន​ករណីឆ​ក់​នៅ​លើ​ផ្លូវ​ព្រះស៊ី​សុវត្ថិ​នោះ​ទេ ហើយសមត្ថកិច្ចមិនបានទទួលព័ត៌មាន ឬពាក្យបណ្តឹងពីជនបរទេស ឬប្រជាពលរដ្ឋ​រុស្ស៉ី​ណា​ម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ផងដែរ គឺមានតែករណីជនជាតិឆែក គាត់​ស្រវឹង​ដេក​លើ​បង់​នៅ​សួន​ច្បារមាត់ទន្លេ ហើយត្រូវជនសង្ស័យយកឡាមកាត់ខ្សៃកាបូប និង​លួច​ទូរស័ព្ទ​ដៃ​។ ប៉ុន្តែករណីនេះ សមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសផងដែរ ហើយ​បច្ចុប្បន្នជនបរទេសរងគ្រោះ ពុំទាន់ទៅទទួលយកសម្ភារៈដែលបានបាត់បង់នូវឡើយទេ។

ដើម្បីជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា​ស្នង​ការ​នគរបាល​រាជ​ធានីភ្នំពេញ ក៏បានដឹកនាំកិច្ចប្រជុំអំពីការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ជាមួយការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ផងដែរ ដើម្បី​បន្ត​ពង្រឹង​ការ​ការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបាន១០០ភាគរយ ពិសេស​ការល្បាតពួនស្ទាក់ ដើម្បីត្រៀមចាំបង្ក្រាបនូវរាល់សកម្មភាពបទល្មើសនានា ដែល​អាច​កើត​មាន​ឡើងបានគ្រប់ពេល និងគ្រប់កន្លែង។

ឯកឧត្តមស្នងការ បានបញ្ជាក់ថា ក្នុងករណីជនបរទេសណាម្នាក់រងគ្រោះក្នុងអំពើចោរកម្មផ្សេងៗ សូមទំនាក់ទំនងមកសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចនឹងស្រាវជ្រាវ​បង្ក្រាប​លើ​ករណី​នោះឱ្យទាន់បានទាន់ពេលវេលាផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        284
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        253
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm