​ នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និង លោកជំទាវដង្ហែអង្គផ្កាប្រាក់ ១០០លានរៀល វេរប្រគេនព្រះសង្ឃកសាងវត្តតុំ ខេត្តតាកែវ

2024/02/18 07:09:02 pm        131

តាកែវ ៖ ដើម្បីចូលរួមលើកកម្ពស់​វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានការរីកចម្រើន នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនាយទាហាន និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស បានដង្ហែអង្គផ្កា ប្រាក់ វេរប្រគេនព្រះសង្ឃ វត្តតុំ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។

ក្នុងឪកាស នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានវេរប្រគេនគ្រឿងឧបភោគ-បរិភោគជា ច្រើនមុខ និងបច្ច័យអង្គផ្កាប្រាក់ ចំនួន ១០០លានរៀល ជូនដល់ព្រះសង្ឃគង់ក្នុងវត្តតុំ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះឲ្យកាន់តែរីកចំរើនថែមទៀតនោះឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឭកអំពីដំណើរឆ្លងកាត់របស់កម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជាបាន និងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប ។ ៤៥ ឆ្នាំកន្លងទៅនេះ គឺជា ៤៥ឆ្នាំ នៃ សាមគ្គីភាព, វីរភាព និងជា ៤៥ឆ្នាំ នៃជ័យជម្នះរបស់ប្រជាជនកម្ពុជា ។ ថ្ងៃ៧ មករា ជាចំណុចសូន្យនៃការចាប់ផ្តើមកសាងឡើងវិញនូវរាល់សមិទ្ធផលគ្រប់បែប យ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត, សិទ្ធិសេរីភាព, ប្រពៃណីទំនៀមទម្លាប់, ជំនឿ, សាសនា, លទ្ធិប្រជាធិបតេយ្យ, និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច សព្វថ្ងៃនេះ។ ឯកឧត្តមបន្តថា កម្ពុជាដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ ជាតំបន់អសន្តិសុខដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវបានក្លាយ ជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសុខសន្តិភាព, នីតិរដ្ឋ និងស្ថិរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គ្រងជាម្លប់ដ៏ត្រជាក់ ។ កម្ពុជាដែលពីមុនធ្លាប់ត្រូវបានដាក់ឱ្យឯកា ទាំងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានធ្វើសមាហរណកម្មពេញលេញ ទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មតំបន់និងសកល ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិភាពនៅក្នុងសកលលោក ក្រោមឆ័ត្រអង្គការសហ ប្រជាជាតិ ។

មួយវិញទៀត ឯកឧត្តម ក៏បានរំឭកបន្ថែមអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និង ប្រជា ពលរដ្ឋ ខេត្តតាកែវ ពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ធ្លាប់បានចូលរួមក្នុងគ្រប់ដំណាក់កាល នៃការវិវត្តប្រែប្រួលរបស់ប្រទេសជាតិជាង៤៥ ឆ្នាំ រាប់ចាប់តាំងពីដំណាក់ កាលនៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិក្នុង ១៩៧៨ ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត និងការទប់ស្កាត់ការវិលមកវិញនៃរបបដ៏ខ្មៅងងឹតនេះ ពីឆ្នាំ ១៩៧៩-១៩៩៨, ដំណាក់កាលនៃការ អនុវត្តនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាម ស៊ីវិលនិងទទួលបានឯកភាពជាតិ ឯកភាពទឹកដីដំណាក់ កាល នៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតប្រទេសជាតិមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន ដោយបានឈានចេញពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ។ 

 ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិ បាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោល នយោបាយជាច្រើនដើម្បីបន្តពង្រឹងសមិទ្ធផលផ្សេងៗ និងកសាងប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះការចូលរួមរបស់កង កម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងព្រះ សង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់របស់ជាតិ គឺជាកត្តាចាំបាច់បំផុតដើម្បីថែរក្សាបរិស្ថាន សន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅ និងឱកាសនៃការអភិវឌ្ឍជូនប្រជាពលរដ្ឋ ។

 ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញអនុវត្តកម្មវិធីកែទម្រង់នានា សំដៅលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ការការពារសុខសន្តិភាព, បូរណភាពទឹកដី, ព្រះមហាក្សត្រ, ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ៕ ដោយ ៖ ភារម្យ


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm