Everton ត្រូវ​ចាយ​លុយ ២១​លាន​អឺរ៉ូ​បើ​ចង់បាន Philippe Coutinho​ ពី Barcelona

2021/07/06 06:39:43 pm        107

បាល់ទាត់៖ ​ក្លិប​ Everton ត្រូវ​ចាយ​លុយ​យ៉ាងហោចណាស់ ២១​លាន​អឺរ៉ុប​បើ​ចង់បាន​កីឡាករ​ប្រេ​ស៊ី​ល Philippe Coutinho ពី Barcelona នៅ​រដូវ​ក្តៅ​ខាងមុខ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​កីឡា​អេ​ស្ប៉ា​ញ Mundo Deportivo​។

​​អ្នកចាត់ការ​ថ្មី​របស់ Everton លោក Rafael Benitez បានស្នើ​ទៅ​ថ្នាក់​ដើម្បី​បើក​ខ្ទង់ចំណាយ​នាំយក​អតីត​កីឡាករ Liverpool រូបនេះ​មកកាន់ Goodison Park​។ ​លោក Benitez មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ ក្លិប​បាល់ទាត់​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Merseyside មួយ​នេះ​ស្វែង​រកពាន ដែល​ក្នុងនោះ​គោលដៅ​គឺ​បំពេញ​ចំនុច​ខ្វះខាត​គឺ​តំបន់​បំរើ​ប្រយុទ្ធ​។ ​បញ្ហាសំខាន់​នោះ​គឺ Everton ហ៊ាន​ចំណាយលុយ​កំរិត​នេះ​ រឺក៏​អត់​លើ​កីឡាករ​ដែល​ឈានដល់​វ័យ ២៩ឆ្នាំ​បែបនេះ​។

​​រំលឹកថា Philippe Coutinho​ មាន​អាជីព​ជោគជ័យ​ជាមួយ Liverpool ដោយ​រកបាន ២៥គ្រាប់ ១៥បាល់​បញ្ជូន​ក្នុងការ​បង្ហាញខ្លួន ៥០ប្រកួត​រយៈពេល ១៨ខែ​នៅ Anfield មុនពេល​ផ្លាស់​ទៅកាន់ Barcelona រកបាន ១៩គ្រាប់ ១២បាល់​បញ្ជូន​ក្នុងការបង្ហាញខ្លួន ៧៨ប្រកួត​នៅ Camp Nou​។ ​​ក្រោយមក Coutinho ​ក៏បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជាមួយ Bayern Munich រកបាន ៨គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៣លើក​ឈ្នះ​ពាន UEFA Champions League និង Bundesliga ក្នុង​រដូវ​កាល​តែមួយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        62
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        93
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm