អ្នកវិភាគ៖ អនុសាសន៍សម្តេចធិបតីឱ្យក្រសួងការងារពង្រឹង និងពង្រីកវិសាលភាពប.ស.ស ជារឿងដ៏មានសារៈសំខាន់បំផុត!

2024/02/19 04:10:37 pm        164

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុប​លទ្ធ​ផល​ការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែ​កុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួង​ការងារ​អនុវត្ត​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួង​ការងារ​អនុវត្ត​បាន​យ៉ាង​ជោគជ័យ។

សម្រាប់អនុសាសន៍ណែនាំចំណុចទី១២ របស់សម្តេចធិបតី ឱ្យក្រសួងការងារ​ត្រូវប​ន្ត​ពង្រី​ក​វិសាល​ភាព និងពង្រឹងរបបសន្តិសុខសង្គម តាមរយៈការពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការការងារ របស់​បេឡាជាតិសន្តិសុខសង្គម(ប.ស.ស), ការពិនិត្យការរៀបចំក្របខ័ណ្ឌគោលនយោបាយ និង​លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមដល់សហគ្រិន និង​កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃទៀត, និងការជំរុញការពិភាក្សា និង​ការ​ចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសនានា ដើម្បីផ្លាស់​ប្តូរ​ទិន្នន័យ​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្តៅអនុវត្តចល័តភាពនៃរបបសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយ។

ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិតគិន ភា អ្នកវិភាគសង្គម-នយោបាយនៅ​កម្ពុជា​​បាន​បញ្ជាក់​ថា ជាអនុសាសន៍ណែនាំដ៏មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​ធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះ​កន្លង​ម​កព​លរដ្ឋ​ទាំង​នេះមិន​ទាន់​យន្ត​ការ​គាំពារ​សង្គម​ណា​មួយសម្រាប់ពួកគាត់នោះទេ។

តែយ៉ាងណាសម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ដាក់ចេញ​គោល​នយោបាយដែល​អាច​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទួលបានសេវាថែទាំសុខភាព របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដែល​ការណ៍​នេះ​ជារឿងគួរឱ្យសាទរខ្លាំងណាស់។

លោកបណ្ឌិតគិន ភា បានបន្ថែមទៀតថា សម្រាប់របប​សន្តិសុខ​សង្គមនេះ​គឺ​មាន​អត្ថ​ប្រយោជន៍​ដល់​មហា​សាលសម្រាប់ប្រជាពលរដ្ឋ ហើយប្រសិនបើមាន​ការ​ពង្រីក​វិសាល​ភាព​កាន់​តែ​ទូលំ​ទូលា​យ​ថែម​ទៀតនោះ លោកគិតថានេះគឺជាការជួយជាក់ស្តែងចំពោះពលរដ្ឋពីសំណាក់រដ្ឋាភិបាល។

លោកបណ្ឌិតបញ្ជាក់ទៀតថា យ៉ាងដើម្បីសម្រេចនូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី គឺ​ចាំ​បាច់​ត្រូវ​មានក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងលិខិត​បទ​ដ្ឋាន​គតិ​យុទ្ធ​ផ្សេង​ៗ​ទៀត​ ដើម្បីជាធាតុចូលធ្វើយ៉ាងណាឱ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព។

 លោកបណ្ឌិតគិន ភា ជឿជាក់ថា នៅពេលអនាគត របបសន្តិសុខ​សង្គម​នេះនឹ​ង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm