មនុស្សជាង៥០នាក់បានស្លាប់ក្នុងការវាយឆ្មក់មួយនៅក្នុងតំបន់ខ្ពង់រាប ប្រទេស ប៉ាពួ ញូវហ្គីណេ

2024/02/19 04:53:08 pm        119

មនុស្សយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់នៅក្នុងការវាយឆ្មក់នៅតំបន់ខ្ពង់រាបដាច់ស្រយាលរបស់ប្រទេស ប៉ាពួ ញូវហ្គីណេ (Papua New Guinea)។

អ្នកនាំពាក្យនគរបាលជាតិបានប្រាប់សារព័ត៌មាន BBC ថាជនរងគ្រោះត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលជម្លោះកុលសម្ព័ន្ធនៅក្នុងខេត្ត អ៊ីហ្កា(Enga) កាលពីចុងសប្តាហ៍នេះ។

ក្រុមអាជ្ញាធរ បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ហើយនិយាយថាពួកគេរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើង។

តំបន់ខ្ពង់រាបនេះ បានតស៊ូទប់ទល់អំពើហិង្សាជាយូរមកហើយ ប៉ុន្តែការសម្លាប់ទាំងនេះត្រូវបានគេជឿថាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

កងកម្លាំងនគរបាលបានចាប់ផ្តើមប្រមូលសាកសពនៅកន្លែងកើតហេតុក្នុងទីក្រុង វ៉ាបាក (Wabag) ដែលមានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានី ព័រម៉ូរ៉េសប៊ី(Port Moresby)។

យោងទៅតាមសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) លោកចច កាកាស ស្នងការនគរបាលរងស្ដីទីប្រទេសប៉ាពួញូវហ្គីណេ បាននិយាយថា នេះជាការសម្លាប់រង្គាលដ៏ធំបំផុតដែលលោកបានឃើញនៅ ខេត្តអ៊ីនហ្កា (Enga) ប្រហែលជានៅតំបន់ខ្ពង់រាបទាំងអស់ផងដែរ។

ការកើនឡើងនៃអំពើហិង្សាកុលសម្ព័ន្ធ ដែលជារឿយៗ កើតឡើងលើការចែកដីធ្លី និងទ្រព្យសម្បត្តិ បាននាំឱ្យមានការបិទខ្ទប់រយៈពេល៣ខែ នៅក្នុងខេត្ត អ៊ីនហ្កា កាលពីខែកក្កដាឆ្នាំមុន ក្នុងអំឡុងពេលនគរបាលបានដាក់បម្រាមគោចរ និងការរឹតបន្តឹងការធ្វើដំណើរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការហូរចូលនៃអាវុធខុសច្បាប់បានធ្វើឱ្យមានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង និងជំរុញឱ្យមានអំពើហិង្សាផ្ទុះឡើងជាប្រចាំ។

រដ្ឋាភិបាលកាលពីខែមុនបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នបន្ទាប់ពីកុបកម្មនិងការលួចប្លន់ដ៏ធំ បានបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm