កសិករប្រទេសឥណ្ឌា ផ្អាកការដង្ហែក្បួនតវ៉ាទៅកាន់ទីក្រុងដេលី ខណៈការចរចារបស់រដ្ឋាភិបាល បន្ត

2024/02/19 05:12:39 pm        110

កសិករនៅក្នុងប្រទេសឥណ្ឌា បានបន្តផ្អាកការហែក្បួនតវ៉ាឆ្ពោះទៅកាន់ទីក្រុងដេលី នៅថ្ងៃចន្ទនេះ បន្ទាប់ពីការចរចាជុំទីបួនជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាល។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពីយូស ហ្គោយ៉ាល់(Piyush Goyal) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អាជុន មុនដា(Arjun Munda) ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋាភិបាល បានមកចូលរួមក្នុងកិច្ចពិភាក្សានេះ ដែលសំណើទាក់ទងនឹងតម្លៃគាំទ្រអប្បបរមា (MSP) សម្រាប់ការធ្វើពិពិធកម្មផលដំណាំ ត្រូវបានបង្ហាញ។

សំណើនេះ សន្យាតម្លៃអប្បបរមាដែលត្រូវបានធានាដល់កសិករសម្រាប់ការដាំដុះដំណាំពោត ដែលនឹងត្រូវផ្តល់ឱ្យដោយសហករណ៍រដ្ឋាភិបាល។ កសិករ បាននិយាយថា ពួកគេនឹងពិចារណាលើសំណើជាមួយក្រុមអ្នកជំនាញ ហើយការផ្អាកហែក្បួនតវ៉ារបស់ពួកគេនឹងរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ។

កសិកររាប់ពាន់នាក់ បានចាប់ផ្ដើមដង្ហែក្បួនតវ៉ា ដែលគេហៅថា«តោះយើងទៅកាន់ទីក្រុងដេលី» កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកំណត់តម្លៃអប្បបរមាសម្រាប់កសិផលរបស់ពួកគេ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់ដោយកងកម្លាំងសន្តិសុខក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រ ពីរដ្ឋធានី ដែលបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមកសិករ។

កសិករ នៅតែបោះជំរំនៅតាមព្រំដែនរវាងរដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ចាប់តាំងពីថ្ងៃសុក្រ ទី ១៦ ខែកុម្ភៈ។ កម្លាំងសន្តិសុខ បានប្រើប្រាស់រនាំងថ្ម និងដែក ដើម្បីបញ្ឈប់ក្រុមអ្នកតវ៉ាមិនឲ្យធ្វើដំណើរឆ្ពោះទៅមុខ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm