អ៊ុយក្រែន ចោទរុស្ស៊ី ថាបានប្រហារជីវិតឈ្លើយសឹកមានរបួសនៅក្រុង Avdiivka និងភូមិ Vesele

2024/02/19 05:16:06 pm        167

អាជ្ញាធរអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យ (១៨ កុម្ភៈ) ថាពួកគេបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាមានការបាញ់ប្រហារដោយកងកម្លាំងរុស្ស៊ី លើទាហានអ៊ុយក្រែនគ្មានអាវុធ និងមានរបួសចំនួនប្រាំមួយនាក់នៅក្នុងទីក្រុង អាវឌីអ៊ីវកា (Avdiivka) និងពីរនាក់ទៀតនៅឯភូមិមួយក្នុងតំបន់តែមួយ បន្ទាប់ពីប្រទេសរុស្ស៊ី បានអះអាងការគ្រប់គ្រងទាំងស្រុងនៃទីក្រុងនេះ។

ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ដូណិតស្ក៍ (Donetsk) បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា «ការស៊ើបអង្កេតលើការបាញ់ប្រហារឈ្លើយសឹកសង្គ្រាមអ៊ុយក្រែនដែលគ្មានអាវុធនៅក្រុង អាវឌីអ៊ីវកា និងភូមិ វេសេឡេ (Vesele) ត្រូវបានចាប់ផ្តើម»។

រដ្ឋអាជ្ញាបានយោងទៅលើព័ត៌មានអំពី «ការប្រហារជីវិតឈ្លើយសឹកប្រាំមួយនាក់» នៅទីតាំងមួយនៅក្រុង អាវឌីអ៊ីវកា ដោយបន្ថែមថាពួកគេ «បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងរង់ចាំការជម្លៀស» មុនពេលត្រូវសម្លាប់ ហើយទាហានពីរនាក់ទៀតនៅឯភូមិ វេសេឡេ ក៏ត្រូវបានសម្លាប់ផងដែរ។

ទូរទស្សន៍រដ្ឋអ៊ុយក្រែន ស៊ូសស្ពីលណេ (Suspilne) បានដកស្រង់សម្តីអ្នកនាំពាក្យយោធាអ៊ុយក្រែន លោក ឌីមីត្រូ លីខូវី (Dmytro Lykhoviy) ថា «នៅតែមិនមានលទ្ធភាពដើម្បីបញ្ជាក់ ឬបដិសេធ» ការសម្លាប់នៅក្រុង អាវឌីអ៊ីវកា បានទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលរុស្ស៊ី បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមបែបនេះ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm