សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ភាពរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មិនមែនជាការចៃដន្យនោះទេ គឺកើតចេញពីកត្តានយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល និងប្រទេសមានសុខសន្តិភាព។

ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលបានរីកចម្រើនជាបន្តបន្តាប់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តា ខេត្តនានានៅទូទាំងប្រទេសនោះ គឺកើតចេញពីនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលទាំងអាណត្តិ កន្លងទៅនិងបច្ចុប្បន្ននេះ។
នៅក្នុងវេទិកាបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកជាថ្មីម្តងទៀតទៅកាន់ជនរួមជាតិទាំងអស់ឲ្យបន្តថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមានសព្វថ្ងៃនេះផងដែរ ដោយសម្តេច អះអាងថា មានសុខសន្តិភាព គឺមានការអភិវឌ្ឍគ្រប់បែបយ៉ាង ជាក់ស្តែងដូចការបើការដ្ឋានសាងសង់នូវស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា នាថ្ងៃនេះជាដើម៕អត្ថបទបាន ចក់