សម្តេចធិបតី បដិសេធមិនលើកលែងដល់ជនជាតិតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូបំផ្លាញកិត្តិយស កម្ពុជាជាដាច់ខាត

2024/02/19 05:53:28 pm        234

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចាត់វិធានការ​ដោយមិនត្រូវ​លើកលែង ជាដាច់ខាតចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូ​ក្លែងក្លាយ​ដោយ​និយាយរឿងមិនមែនជាការពិត នៅខេត្តព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ បើទោះ មានគេទូរស័ព្ទសុំអន្តរាគមន៍ ដល់សម្តេចក៏ដោយនោះ។

ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ​មានអ្នកទូរស័ព្ទទៅ​សម្តេច​ដើម្បីសុំអន្តរាគមន៍ឲ្យដោះលែង​ដល់ជនជាតិចិនតៃវ៉ាន់ពីរនាក់ ​ដែល​បាន​ផលិតវីដេ​អូ​និយាយរឿង​អាក្រក់នៅខេត្តព្រះសីហនុ ​ប៉ុន្តែត្រូវបានសម្តេច​បដិសេធ ដោយសម្តេចចាត់ទុកថា បុគ្គលទាំងពីររូបនេះ មានភាព​អាត្មានិយម​ គិតតែ​ផលប្រយោជន៍ខ្លួន ដោយបាន​បំផ្លាញ​កិត្តិយស​ខ្លាំង​ណាស់​ដល់ប្រទេសកម្ពុជា ​តាមរយៈផលិតវីដេអូប្រឌិតរឿងអាក្រក់ ដែលមិនមែនជាការពិតនោះ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសព្រមានដល់បុគ្គល ណា ដែលយកកម្ពុជាជាទីតាំងដើម្បីប្រព្រឹត្តសកម្មភាពអាក្រក់ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស​របស់​ប្រ ទេសកម្ពុជានោះ នឹងត្រូវអនុវត្តច្បាប់ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ​ដោយគ្មានការលើកលែងនោះឡើយ ជាពិសេស ​ដូចករណីជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជា​ចាប់ខ្លួនបន្ទាប់​ពីពួកគេប្រឌិតរឿង មិនពិតនៅខេត្តព្រះសីហនុយ៉ាងដូច្នេះដែរ។

សូមបញ្ជាក់ថា តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួនពីរនាក់ ដាក់​ពន្ធនាគារចំនួនពីរឆ្នាំ​ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ​ចំនួន៤លានរៀល ពីបទល្មើស​ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គមនៅខេត្តព្រះសីហនុ ​កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។

ជនជាតិចិនតៃវ៉ាន់ទំាងពីរនាក់នេះ ១.ឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងទី២.មានឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)។ ពួកគេទាំងពីរនាក់នេះ

ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេទាំងពីរនាក់​នេះ​បានផលិតវីដេអូប្រឌិតរឿងមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សណ្ដាប់ធ្នាប់ និងសន្តិសុខ នៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ដូចជាធ្វីតធើ ហ្វេសបុក និងTikTokជាដដើម៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm