តុលាការរុស្ស៊ី បានកាត់ទោសឲ្យជាប់ពន្ធនាគារ អ្នកកាន់ទុក្ខ លោក Navalny រាប់សិបនាក់

2024/02/19 06:36:12 pm        79

សេចក្តីប្រកាសរបស់តុលាការជាផ្លូវការ បានបង្ហាញថា តុលាការប្រទេសរុស្ស៊ី បានកាត់ទោសមនុស្សរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន នៅក្នុងព្រឹត្តិការណ៍គោរពវិញ្ញាក្ខន្ធដល់អ្នករិះគន់វិមានក្រឹមឡាំង លោក អាឡិចសេ ណាវ៉ាលនី(Alexei Navalny) ឱ្យជាប់ពន្ធនាគាររយៈពេលខ្លី ដោយមនុស្ស១៥៤នាក់ត្រូវបានកាត់ទោស នៅក្នុងទីក្រុង Saint Petersburg តែមួយប៉ុណ្ណោះ។

សេចក្តីលម្អិតនៃការចេញសេចក្តីសម្រេច ចេញផ្សាយដោយអង្គភាពតុលាការរបស់ទីក្រុង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានបង្ហាញថា មនុស្សចំនួន ១៥៤នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១៤ថ្ងៃ សម្រាប់ការបំពានច្បាប់ប្រឆាំងការតវ៉ាដ៏តឹងរ៉ឹងរបស់ប្រទេសរុស្ស៊ី។ ក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរាយការណ៍អំពីការកាត់ទោសស្រដៀងគ្នាមួយចំនួននៅក្នុងទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេស។

អ្នករិះគន់វិមានក្រឹមឡាំងអាយុ ៤៧ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រ នៅពន្ធនាគារទារុណកម្មនៅតំបន់អាកទិក ជាកន្លែងដែលលោកត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការដាក់ទោសសងសឹកចំពោះយុទ្ធនាការរបស់លោកប្រឆាំងប្រធានាធិបតី លោក Vladimir Putin ។

កាលពីចុងសប្តាហ៍ នគរបាលបានចាប់ខ្លួនពលរដ្ឋរុស្សីរាប់រយនាក់នៅក្នុងទីក្រុងជាច្រើនដែលបានមកដាក់ផ្កា និងដុតទៀនដើម្បីគោរព នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការគាបសង្កត់ក្នុងសម័យស្តាលីន។

បាតុកម្មប្រឆាំងវិមានក្រឹមឡាំង ឬការបង្ហាញជាសាធារណៈ អំពីការប្រឆាំងទៅនឹងរបបនេះ គឺខុសច្បាប់ នៅក្នុងប្រទេសរុស្ស៊ី ក្រោមច្បាប់រិះគន់យោធាដ៏តឹងរឹងនិងច្បាប់ប្រឆាំងការប្រមូលផ្តុំដែលពុំមានការអនុញ្ញាត។

នគរបាល និងក្រុមបុរសស្លៀកសំលៀកបំពាក់ធម្មតា បានដើរល្បាតនៅតាមទីក្រុងជាច្រើនក្នុងប្រទេសរុស្ស៊ី ជាកន្លែងដែលប្រជាជនបានមកប្រមូលផ្តុំគ្នាដើម្បីគោរពវិញ្ញាក្ខន្ធដល់ លោក Navalny កាលពីចុងសប្តាហ៍។

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm