អ្នកជំនាញគាំទ្រអនុសាសន៍សម្តេចធិបតីលើការបង្កើនជំនាញដល់កម្មករព្រោះជាយុទ្ធសាស្ត្របង្កើនផលិតភាពការងារ និងទាក់ទាញវិនិយោគ

2024/02/19 07:49:56 pm        242

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រ​ការណែនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលណែនាំក្រសួងការងារ និង​​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរ​ជំនាញ​(Reskilling) ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើនផលិតភាពការងារ និង​ទាក់​ទាញ​វិនិយោគ​លើ​វិស័យឧស្សាហកម្មនៅកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះថា៖«វាមានសារៈសំខាន់ណាស់ក្នុងការបង្កើនផលិតភាពការងារនៅក្នុង​វិ​ស័យឧស្សាហកម្មនៅកម្ពុជា ដោយ​សារ​តែ​គោល​ដៅ​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧នេះ គឺ​បាន​ដាក់​គោលនយោបាយរុញច្រានវិស័យឧស្សាហកម្មនៅក្នុងស្រុក ក្នុងគោល​បំណង​បង្កើន​តម្លៃ​ប​ន្ថែម ដូច្នេះហើយមានតែការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និង​ការ​ផ្លាស់ប្តូរ​ជំនាញ​ដល់​កម្មករនិយោជិតទេដែលអាចឱ្យគោលនយោបាយនេះដើរទៅមុខបាន»។

លោកបន្ថែមថា ក្នុងយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ការពង្រឹង​កម្ម​វិធីការ​បង្កើន​ជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់​កម្មករ​និយោជិត​គឺ​ជា​កិច្ចការ​មួយ​សំខាន់​ណាស់​សម្រាប់​លើកកម្ពស់សមត្ថភាពជំនាញទៅដល់កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោង​ចក្រ​សហគ្រាស បើទោះបីពួកគាត់មានជំនាញ និងគ្មានជំនាញក៏ដោយ។

លោកបានសង្កត់ធ្ងន់ថា ប្រសិន​បើ​កម្ពុជា​ជោគ​ជ័យ​លើ​ការ​ពង្រឹង​កម្ម​វិធី​ការ​បង្កើន​ជំនាញ​(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតគោលដៅហើយ នោះ​កម្លាំងជំនាញនៅកម្ពុជានឹងមានសញ្ញាណល្អរុញច្រានវិស័យការងារនៅកម្ពុជាដើរទៅមុខ ជា​ពិសេស​នោះ​ទាក់ទាញភ្នែកអ្នកវិនិយោគទាំងក្រៅស្រុក និងនៅក្នុងស្រុក លើវិស័យ​ឧស្សាហកម្ម​ធំៗ​មក​កាន់​ប្រទេសកម្ពុជា ពីព្រោះពួកគេ​យល់​ថា​កម្ពុជា​មាន​ធន​ធាន​មនុស្ស​រួច​ជា​ស្រេច​ដែល​អាច​ឆ្លើយ​តប​ទៅនិងតម្រូវការការងាររបស់ក្រុមហ៊ុនពួកគេបាន។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន ណែនាំឱ្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់​ប្តូរ​ជំនាញ​(Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារគ្មានជំនាញ, មិនមាន​ជំនាញ​គ្រប់​គ្រាន់ ​ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ពីការប្រែប្រួលនៃបច្ចេកវិទ្យា និង​ពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញ​ការ​អនុវត្ត​កាតព្វ​កិច្ច​ហ្វឹក​ហ្វឺន​កូន​ជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើន​សមត្ថភាព​កម្មករ​និយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាល​ឌីជីថល​នៅ​កន្លែង​ការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការ​ផ្តល់​ឱកាស​ទទួល​បាន​ការ​សិក្សា​ពេញ​មួយ​ជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងកា​រ​អនុវត្តការទទួល​ស្គាល់​​ជំនាញគ្នា​ទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        80
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        147
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm