ឧបនាយករដ្ឋមន្រ្តី នេត សាវឿន អំពាវនាវដល់គ្រប់ភាគីបង្កើនការផ្សព្វផ្សាយអប់រំបន្ថែម ពីផលប៉ះពាល់ គ្រឿងញៀន

2024/02/19 08:17:32 pm        180

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បង្កើនការផ្សព្វ​ផ្សាយ​អប់រំ ឲ្យបានសកម្មបន្ថែមទៀត ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន តាម​រយៈ​ការ​សម្ដែង​រឿងខ្លី និពន្ធបទចម្រៀង តែងកំណាព្យ ការសម្ដែងធម៌ទេសនា និងវិញ្ញាសា​សម្រាប់​សិស្ស​ប្រឡង​ជា​ដើម ដើម្បីឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា ជាពិសេស​ឆ្លើយ​តប​ទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន និងអនាគត។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែន​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់លើកទី៩ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី នេត សាវឿនបាន បានលើកឡើងថា ការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពុំ​មែន​ជា​ភារកិច្ច និង ការទទួលខុសត្រូវរបស់សមត្ថកិច្ចអនុវត្តន៍ច្បាប់តែមួយប៉ុណ្ណោះទេ ប៉ុន្តែ​​គឺ​ជា​ស្មារតី​ទទួល​ខុសត្រូវរួមពីគ្រប់វិស័យទាំងអស់។

ឯកឧត្តមបានបន្តទៀតថា ការបង្ក្រាបតែមួយមុខពិតជាពុំអាចឆ្លើយតបទៅនឹងសភាពការណ៍ និង​លុបបំបាត់គ្រឿងញៀនចេញពីប្រទេសយើងបាននោះទេ ត្រូវ​ទាមទារ​ឲ្យ​មាន​ការអប់រំ​យល់​ដឹង​ការ​ចូលរួម​ពី​សហគមន៍ និងការសហការជួយគ្នា ក្នុងការព្យាបាលស្តារនីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន និងធ្វើសមាហរណកម្មក្នុងសង្គមជាដើម។

ឯកឧត្តមឧប​បានបន្ថែមទៀតថា សន្និបាតនាថ្ងៃនេះ គឺផ្តោតទៅលើទិសដៅការងារអាទិភាពចំនួន ៥ក្នុងនោះ រួមមាន៖(១)ការងារផ្សព្វផ្សាយ និងអប់រំ(២) ការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និង គីមីផ្សំ(៣) ការងារព្យាបាល ស្តារនីតិសម្បទា និង សមាហរណកម្ម​(៤)​ការងារ​ពង្រឹង​ប្រសិទ្ធ​ភាព​អនុវត្តច្បាប់ និង ទី(៥) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ជាមួ​យ​គ្នានោះដែរ ឯកឧត្តម នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែល អាជ្ញាធរ​ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា ការអនុវត្ត​ផែន​ការ​យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ តាំងពីលើកទី១ រហូត​មកដល់លើកទី៨ នៅឆ្នាំ ២០២៣ កន្លងទៅនេះ។ ជោគជ័យទាំងអស់នេះ គឺមិនអាច​កាត់​ផ្តាច់​បាន ពីការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកន្លងមកសម្តេច តែងតែយក​ចិត្ត​ទុក​ដាក់​ណែនាំ​ត​ម្រង់ទិស ដាក់ចេញ​នូវ​គោល​នយោយ​បាយ​នានា​ធ្វើ​យ៉ាង​ណា​ឲ្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មានភាពមុតស្រួច និងប្រកបដោយស័ក្តសិទ្ធិភាព។

ពាក់ព័ន្ធនឹងបញ្ហា​គ្រឿងញៀននេះរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានចាត់ទុកបញ្ហាគ្រឿង​ញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះ​ស្រាយ​ចំពោះ​មុខ ហើយបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុតក្នុងការកាត់បន្ថយ និងឈាន​ទៅ​លុប​បំបាត់​ឱ្យ​អស់​ពីកម្ពុជាដើម្បីឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

ជាមួយ​គ្នានោះដែររាជរដ្ឋាភិបាលកម្ពុជាបានបញ្ចូលយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថាន​គ្របដណ្តប់ជាស្នូល នៃបញ្ចកោណ ដំណាក់កាលទី១ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របស់ប្រជាជន។ ការបន្តដាក់ចេញនូវផែនការយុទ្ធនាការលើកទី៩ ក៏ដូចជា បង្កើតគណៈបញ្ជាការយុទ្ធនាការ សម្រាប់​អាណត្តិថ្មីនេះ គឺជាការបង្ហាញឆន្ទៈមោះមុត និងទស្សនវិស័យ ច្បាស់​លាស់​របស់​រាជ​រដ្ឋាភិបាល ក្នុងការកែប្រែកម្ពុជា ទៅជាប្រទេសមួយ ដែលគ្រឿងញៀនលែងជាឧបសគ្គ និង បញ្ហា​របស់សង្គមជាតិជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm