គ.ជ.ប រៀបចំពង្រឹងសន្តិសុខម៉ត់ចត់តាមការិយាល័យបោះឆ្នោតព្រឹទ្ធសភា

2024/02/19 09:03:21 pm        193

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា គ.ជ.ប បានរៀបចំពង្រឹង​សន្តិសុខ​យ៉ាងម៉ត់ចត់​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​អស់​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាដែ​លនឹងប្រព្រឹត្តនាថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។

ខណៈនៅសល់រយៈពេល៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការតាមការិយាល័យនៅទូទាំងរាជធានី-ខេត្ត ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV នៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ដើម្បី​ឱ្យ​ដំណើរ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយរលូន និងធានា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គ.ជ.ប បាន​ចេញ​នូវ​សេចក្តីណែនាំដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត និង​ប្រធាន​គណៈកម្មការ​ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ស្តីពីអ្នកដែលមាន​សិទ្ធិ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត រួមទាំងអ្នកដែល​មិន​មាន​សិទ្ធិ​ចូល​ក្នុង​ការិយាល័​យ​បោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងរួមទាំងអំពីកិច្ចសហការ និង​ការ​អនុវត្ត​របស់គណៈបញ្ជាការអចិន្រ្តៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោតកាលពីថ្មីៗនេះ។

ក្នុង​នោះឯកឧត្តម បញ្ជាក់ថា គណៈបញ្ជាការ​អចិន្រ្តៃយ៍​សន្តិសុខ សម្រាប់​ការ​បោះឆ្នោត​បាន​ដាក់​ពង្រាយ​ភ្នាក់​ងារតាមការិយាល័យបោះឆ្នោតនីមួយៗ ដើម្បីធានាថា​ចាប់​តាំង​ពីដំណើរ​ការ​បើក​ទ្វារ​ការិយាល័យ​បោះឆ្នោតរហូតដល់រាប់សន្លឹកឆ្នោតមានសុខសន្តិភាព និងសុវត្ថិភាព។

ជាមួយគ្នានេះក្នុងករណីមានបាតុភាព ឬភាពមិនប្រក្រតីកើតឡើងអំឡុងការបោះឆ្នោត ឯកឧត្តម បញ្ជាក់​ទៀតថា គ.ជ.ប មានយន្តការសម្របសម្រួល និងយន្តការទប់ស្កាត់បាតុភាព ខណៈ​ក្រៅ​ពី​នេះ ​គ.ជ.ប ក៏រង់ចាំទទួលពាក្យបណ្តឹង ដើម្បីដោះស្រាយផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធទាំងអស់។

យ៉ាងណាមិញ ឯកឧត្តម ហង្ស ពុទ្ធា មានជំនឿយ៉ាងមុតមាំថា ក្នុងថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាខាងមុខ ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការដោយអនុវត្តតាមបទបញ្ជា នីតិវិធី និងគោលការណ៍ច្បាប់បោះឆ្នោត ក្នុងគោល​ដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​មាន​ភាព​រលូន យុត្តិធម៌ និងទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ ដោយមានការិយាល័យសរុបចំនួន ៣៣ ការិយាល័យ និង​អង្គ​បោះឆ្នោត​សរុប​ចំនួន ១១,៧៤៧នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២ នាក់។ ខណៈគណបក្សនយោបាយចំនួន ៤ ដែលចូលរួមប្រកួតប្រជែងរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm