ក្រសួងអប់រំ យុវជន និងកីឡាទទួលស្គាល់​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​

2021/07/06 12:52:32 pm        239

​​វ៉ូ​វី​ណា​ម៖ ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​អាណត្តិ​ទី​៤ ជា​ផ្លូវការ​ហើយ បន្ទាប់ពី​សហព័ន្ធ​បាន​រៀប​ចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ បន្ដ​អាណត្តិ​ទី​៤ ឆ្នាំ​២០២១-២០២៥ ដោយ​ការបោះឆ្នោត និង​រៀបចំ​នូវ​សមាសភាព​ថ្នាក់ដឹកនាំ​ចំនួន ១៩​រូប ក្រោម​ការដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ថ្មីគឺ​ឯកឧត្ដម អ៊ូ រតនា កាលពី​ថ្មីៗ​កន្លងទៅ​។​

​រយៈពេល ៣​សប្ដាហ៍បន្ទាប់ពី​ការរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​បន្ដ​អាណត្តិ​ថ្មី សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ត្រូវ​បាន​ស្ថាប័ន​កីឡា​ថ្នាក់​ជាតិ​ធំ​ៗ​ទាំងពីរបានទទួល​ស្គាល់ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ប្រកាស​ទទួលស្គាល់​ជា​សមាជិក​ពេញ​សិទ្ធ ​ក្នុង​ក្រប​ខណ្ឌ​កីឡា​មិន​អូឡាំពិក​កាលពី​ចុងខែ​មិថុនា​កន្លងទៅ ដើម្បី​បន្ដ​និរន្តរភាព​ដឹកនាំ និង​អភិវឌ្ឍ​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន។​ ​ចំពោះ​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ប្រកាស​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​បំពេញភារកិច្ច​ក្នុង​អាណត្តិ​ទី​៤ គឺ​មាន​សមាសភាព​ថ្នាក់ដឹកនាំ ១៩​រូបដោយមាន​ឯកឧត្តម អ៊ូ រតនា ជា​ប្រធាន​សហព័ន្ធ រួមទាំង​អនុប្រធាន ៧​រូប​ ឯកឧត្ដម យ៉ាំ ថៃ​សាន ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ៣​រូប​, លោកស្រី ញឹម ម៉ី ជា​អគ្គហិរញ្ញិក និង​អគ្គហិរញ្ញិក​រង ១​រូប រួម​ទាំង​សមាជិក​ចំនួន ៥​រូប​ផ្សេងទៀត។​

ឯកឧត្តម អ៊ូ រតនា ក្រោយ​ទទួល​បាន​ការ​គាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធអាណត្តិ​ថ្មី បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​បន្ដ​ដឹកនាំ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​នេះ ពិសេស​ជម្នះ​រាល់​ឧបសគ្គអំឡុង​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​រក្សា​សក្ដានុពល​របស់​កីឡា​វ៉ូ​វី​ណា​ម ក្នុង​ការ​ប្រកួតប្រជែង​មេដាយ​លើ​ឆាក​អន្តរជាតិ ដូចជា​ការ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំ​២០២១ នេះ ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        115
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm