អាជ្ញាធរខណ្ឌទួលគោក ទុកពេល៧ថ្ងៃឱ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេងទុង

2024/02/19 10:32:07 pm        268

អាជ្ញាធរខណ្ឌទួលគោក បានដាក់ឱសានវាទ ត្រឹមរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤នេះ រហូតដល់គម្រប់១សប្តាហ៍ ដោយមិនបន្តឱ្យមានការយកចំណី ឬចិញ្ចើមផ្លូវលេខ ២៤៥ ( មហាវិថីម៉ៅសេងទុង ) ធ្វើជាទីតាំងសម្រាប់អាជីវកម្មលក់ដូរបន្តទៀតនោះឡើយ ក្នុង​ករណី​ដែលពលរដ្ឋជាម្ចាស់ទីតាំង មិនមានការចូលរួមនោះ ​អាជ្ញាធរនឹងមានវិធានការរដ្ឋបាល ។

លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈ បានប្រាប់ BTV ឱ្យដឹងថា ក្រុមការងារអាជ្ញាធរ បាន​ចុះគូសគំនូស​ដើម្បីជាការកំណត់ចំណាំ​ឱ្យ​ប្រជាពលរដ្ឋលក់ដូរ បានដឹងពីចំណុច​ដែលត្រូវបានហាមឃាត់​មិនឱ្យលក់ដូរ​ហួសចូល​មកចិញ្ចើមផ្លូវ ។

ក្នុងនោះដែរអាជ្ញាធរ បានចុះតាមលំនៅឋានពលរដ្ឋទាំងអស់ នៅប្របសងខាងផ្លូវលេខ២៤៥ ( មហាវិថីម៉ៅសេងទុង ) ដោយបានជូនលិខិតជូនដំណឹងរបស់រដ្ឋបាលខណ្ឌជូនពួកគាត់ និង​បាន​ពន្យល់​ណែនាំដោយផ្ទាល់មាត់បន្ថែមផង​ ឱ្យពួកគាត់បានយល់ដឹង នឹង​ចូលរួម​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន មុនពេល​ដែលអាជ្ញាធរឈានដល់វិធានការរដ្ឋបាល ​ដោយប្រើវិធានការក្តៅ នៅពេលឆាប់ៗ​ខាងមុខនេះ ។

ពលរដ្ឋ ដែលមានលំនៅឋាននៅលើដងផ្លូវខាងលើ ​ក៏បាន​បង្ហាញ​អារម្មណ៍​រីករាយ ​និងពេញចិត្ត​ចំពោះការ​ចូលរួមគោរព ​និងសហការជាមួយក្រុមការងារ​អាជ្ញាធរខណ្ឌ ​ដែលបានចុះរៀបចំ​សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈ ឱ្យមានភាពល្អប្រសើរឡើងនោះ ។

គួរបញ្ជាក់ថា បញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ នៅលើមហាវិថីម៉ៅសេងទុង ​និងផ្លូវមួយចំនួនទៀត នៅក្បែរ ​និងជុំវិញផ្សារដើមគរ និងផ្សារនាគមាសជាដើម ​តែង​ត្រូវបានក្រុមការងារអាជ្ញាធរខណ្ឌ​មាន​វិធានការចុះរដ្ឋបាលរៀបចំជាបន្តបន្ទាប់មករហូត ​ប៉ុន្តែការរៀបចំកន្លងមក ហាក់នៅមិនទាន់​ទទួល​បាន​ប្រសិទ្ធភាព​ល្អប្រសើរនៅឡើយទេ ​ខណៈការ​លក់​ដូរ​យ៉ាង​អានាធិបតេយ្យ​ពាសពេញ​លើដងផ្លូវ​នៅតែបន្ត​ឧស្សាហ៍​កើតមាន ​ពិសេសនៅ​វេលាយប់ និងវេលាទាបភ្លឺ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        288
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        253
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm