ICJ នឹងបើកសវនាការលើទឡ្ហីករណ៍ស្តីពីការកាន់កាប់របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន

2024/02/19 11:19:16 pm        62

តុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ (ទី១៩ ខែកុម្ភៈ) នេះ ត្រូវបើកសវនាការមួយសប្តាហ៍ពាក់ព័ន្ធនឹងផលប៉ះពាល់ផ្លូវច្បាប់នៃការកាន់កាប់របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន ដោយមានរដ្ឋមិនតិចជាង ៥០ គ្រោងនឹងថ្លែងទៅកាន់ចៅក្រម។

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោក Riyad al-Maliki នឹងនិយាយជាលើកដំបូង នៅក្នុងដំណើរការផ្លូវច្បាប់ នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ នៅឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិបានស្នើសុំឲ្យតុលាការចេញសេចក្ដីសម្រេចផ្ដល់យោបល់ ឬការមិនជាប់កាតព្វកិច្ច ជុំវិញការកាន់កាប់នេះ។

ទោះបីជាអ៊ីស្រាអែលបានព្រងើយកន្តើយនឹងសេចក្ដីសម្រេចបែបនេះ កាលពីអតីតកាលក៏ដោយ ក៏សេចក្ដីសម្រេចផ្ដល់យោបល់នេះអាចដាក់សម្ពាធនយោបាយលើសង្រ្គាមរបស់អ៊ីស្រាអែល ដែលកំពុងបន្តមាន នៅតំបន់ហ្កាហ្សា។ ហើយបើយោងតាមមន្ត្រីសុខាភិបាល នៅតំបន់ហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ការវាយលុកនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ២៩.០០០នាក់ ។

ក្នុងចំណោមប្រទេសដែលគ្រោងនឹងចូលរួមក្នុងសវនាការនេះ មានសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រខ្លាំងបំផុតរបស់អ៊ីស្រាអែល ចិន រុស្ស៊ី អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប។ អ៊ីស្រាអែលនឹងមិនចូលរួមនោះទេ ទោះបីជាខ្លួនបានបញ្ជូនការអង្កេតជាលាយលក្ខណ៍អក្សរក៏ដោយ។ សវនាការនេះគឺជាផ្នែកមួយនៃការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីឲ្យស្ថាប័នច្បាប់អន្តរជាតិពិនិត្យមើលការប្រព្រឹត្តរបស់អ៊ីស្រាអែល។

គួរបញ្ជាក់ថា នេះជាលើកទី២ ហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានស្នើទៅតុលាការ ICJ ដែលត្រូវបានគេស្គាល់ថា ជាតុលាការពិភពលោក ដើម្បីឲ្យចេញសេចក្ដីសម្រេចផ្ដល់យោបល់ទាក់ទងនឹងដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់។ កាលខែកក្កដា ឆ្នាំ២០២៤ តុលាការបានរកឃើញថា ជញ្ជាំងខណ្ឌចែករបស់អ៊ីស្រាអែល នៅតំបន់ West Bank បានបំពានច្បាប់អន្តរជាតិ ហើយគួរតែត្រូវបានរុះរើ ទោះបីជាជញ្ជាំងនោះនៅតែមានដដែលរហូតមកដល់សព្វថ្ងៃនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm