ឆេះទីតាំងស្តុកសម្ភារៈសម្រាប់ជួលធ្វើ​រោងការ​បង្កការ​ភ្ញាក់ផ្អើល ​សមត្ថកិច្ច​​អន្ដរាគមន៍​បាញ់​ទឹក​ពន្លត់​អស់ចំនួន​៥៤ឡាន

2021/07/06 08:53:28 pm        650

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ​សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បាន​បញ្ចេញ​រថយន្តពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍​ករណីភ្លើងឆាបឆេះទីតាំងស្តុក សម្ភារៈសម្រាប់ជួលធ្វើរោងការ ។

ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើង​កាលពីវេលាប្រហែលម៉ោង ១១និង ៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅ​ចំណុចទីតាំងស្តុកសម្ភារៈសម្រាប់ជួលធ្វើរោងការ ក្នុងបុរី ជីព ម៉ុង ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ ​បាន​ឲ្យដឹងថា នៅ​ក្នុងប្រតិបត្តិការ​អន្តរាគមន៍​សង្គ្រោះ​គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង ដោយបាញ់ទឹកអស់ចំនួន​៥៤ឡាន ។ ក្រៅពីនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យ ផ្នែកឯកជនជាច្រើនគ្រឿង​ជួយអន្តរាគមន៍ផងដែរ ។

សមត្ថកិច្ចជំនាញ ប្រាប់បន្តថា ក្នុង​ប្រតិបត្តិការ​ជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ មាន​​ភាព​ស្មុគស្មាញ ​និងលំបាកបន្តិច​ ដោយសារទីតាំងដែលឆេះនោះ គឺជាកម្រាល​ព្រុំ​ដែល​ដាក់​គរ​លើ​គ្នា​ច្រើន ។ ដូច្នេះត្រូវប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿង ​កាយ​គំនរព្រុំ​នោះ​បន្តិចម្តងៗ រួចបាញ់​ទឹក​មេសាប៊ូ ​រហូតទទួលបានជោគជ័យ ។

ចំពោះគ្រោះអគ្គិភ័យ បើតាមរបាយការណ៍ គឺ​មិនប៉ះពាល់ដល់មនុស្សនោះឡើយ ដោយគ្រាន់​តែឆេះ​រោលទៅផ្ទះពីរខ្នង និង វិឡាមួយនៅជុំវិញប៉ុណ្ណោះ ។ មូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ។

ជាមួយគ្នានេះ សមត្ថកិច្ច បានបញ្ជាក់ថា​ នៅដើមខែកក្កដា ឆ្នាំ២០២១នេះ គឺកើត​មាន​គ្រោះអគ្គិភ័យ​នៅក្នុង​រាជធានីភ្នំពេញ១០ករណីហើយ ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm