ក្រសួងធម្មការ និងសាសនា បើកវគ្គបណ្ដុះបណ្តាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៤

2024/02/20 04:03:04 am        134

ភ្នំពេញ÷ ក្រសួងធម្មការ និងសាសនា បើកវគ្គបណ្តុះបណ្តាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៤ ក្រោមអធិបតីភាពឯកឧត្តម នរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង, នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។ 

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានកើតឡើងតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្បុជា ក្នុងគោលបំណងថែរក្សាលើកតម្កើងតម្លៃព្រះពុទ្ធសាសនា និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន​ សែន បានមើលឃើញការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមានការវែកញែក រកខុសត្រូវមិនដាច់ស្រេចសម្តេចតេជោ យល់ថានេះជាវិបតិ្តអាចារ្យខ្មែរ ហើយនឹងក្លាយជាវិបតិ្តកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនគិតគូរទប់ស្កាត់ទាន់ពេលវេលា។ ហេតុនេះទើបថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ សម្តេចតេជោ បានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងធម្មការ និងសាសនា ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យទូទាំងប្រទេសឲ្យមានការឯកភាពគ្នា យោគយល់គ្នាលើការដឹកនាំពិធីកម្មនានា ធ្វើយ៉ាងណាកុំឲ្យមានវិបតិ្តអាចារ្យកើតឡើង។

នាឱកាសនោះឯកឧត្តម នរៈ រតនវឌ្ឍនោ បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានបង្ហាញសកម្មភាពផ្សព្វផ្សាយសាសនាយ៉ាងផុសផុលដល់កុលបុត្រ កុលធីតាខ្មែរ ជាក់ស្តែងបានផលិតវីដេអូ ស្តីអំពីសុជីវធម៌ថ្វាយបង្គំ និងសំពះតាមប្រពៃណីខ្មែរ តាមបែបបទឲ្យបានត្រឹមត្រូវជាដើម។ 

ក្នុងស្មារតីនេះ ក្នុងនាមក្រសួងធម្មការ និងសាសនា ឯកឧត្តម នរៈ រតនវឌ្ឍនោ សូម​សំណូម​ពរ​​​សិក្ខាកាមអាចារ្យ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល​ជំនាន់ទី៤៤​នេះ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទឧទ្ទេសនាមពីសំណាក់​​ព្រះ​ឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ហើយបន្ត​លើក​កម្ពស់​​ និងពង្រឹងការប្រតិបត្តិ​ឱ្យបានខ្ជាប់ខ្ជួន​តាម​ក្បួនខ្នាត។ សូមឧទ្ទេសាចារ្យគ្រប់រូប មេត្តាចែករំលែកនូវចំណេះដឹង បទពិសោធន៍ ដល់សិក្ខាកាមឱ្យអស់ពីសមត្ថភាព និងត្រឹមត្រូវទៅតាមក្បួនច្បាប់ដែលមានស្រាប់ប្រកប​ដោយ​ការ​ទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៤៤ ដែលកំពុងចាប់ផ្ដើមនាពេលនេះមានសិក្ខាកាមអាចារ្យ មកពីបណ្តារាជធានី/ខេត្តទូទាំងប្រទេសចំនួន១៩០រូប ក្នុងនោះព្រះសង្ឃ២៤អង្គ និងស្ត្រី៨នាក់ សិក្សារយៈពេល០៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២១រូប សិក្សាលើ១៨មុខវិជ្ជាធំៗ គិតជាម៉ោងសិក្សាត្រូវជា៣៣ម៉ោង ៣០នាទី វគ្គសិក្សានេះនឹងត្រូវប្រារព្ធពិធីបិទវគ្គនៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា ដោយមានពិធីប្រគេនជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមផ្ទាល់ផងដែរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        1
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        93
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm