តើអនុសាសន៍គន្លឹះ១០ចំណុច របស់សម្តេចតេជោ និងអនុសាសន៍១០ចំណុច របស់សម្តេចធិបតី មានសារៈសំខាន់បែបណាចំពោះភាពប្រសើរឡើងរបស់កម្មករកម្ពុជា?

2024/02/20 04:00:55 pm        290

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្តឱ្យជោគជ័យ។

ក្នុងចំណោមអនុសាសន៍ទាំង១៣ចំណុចនេះ ត្រង់អនុសាសន៍ទី៣ គឺសម្តេចធិបតី លើកទឹក​ចិត្ត​ឱ្យ​ក្រសួង​ការងារអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និងអនុសាសន៍១០ចំណុច ដែលសម្តេចធិបតីបានដាក់ចេញកាលពីថ្ងៃទី២៩ ខែ​សីហា ឆ្នាំ២០២៣កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត យង់ ពៅ អគ្គលេខានៃរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​បានបញ្ជាក់ថា អនុសាសន៍ណែនាំចំនួន១០របស់សម្តេចធិបតី ជាគុណតម្លៃ​ដ៏​សំខាន់​របស់​ថ្នាក់​ដឹកនាំ ក្នុងការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត យុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលផ្តើមចេញពីមូលដ្ឋានរឹងមាំនៃសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

អនុសាសន៍ទាំង១០ចំណុចរបស់សម្តេចធិបតី ណែនាំឱ្យក្រសួងការងារ ពិភាក្សាទៅ​លើប្រាក់​ឈ្នួល​កម្មករ, ការអនុវត្តរបបសន្តិសុខសង្គម ប.ស.ស សម្រាប់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មវិធី​វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, ការឧបត្ថម្ភ​ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ មុននិងក្រោយពេលសម្រាល, បង្កើតកម្មវិធី ដើម្បីប្រែក្លាយ សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៤តទៅ។

ក្រៅពីនេះអនុសាសន៍ណែនាំចំនួន៤ ដែលក្រសួង​ការងារ​ត្រូវ​អនុវត្ត​នៅ​រយៈ​ពេល​២​ឆ្នាំខាង​មុខ​នោះ​គឺ​ត្រូវ​សហការជាមួយក្រសួងពាក់ព័ន្ធបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍, រៀបចំ​កន្លែង​ហូប​បាយ ​ឬអាហារដ្ឋាននៅតាមរោងចក្រ, ការផ្លាស់ប្តូរមធ្យោបាយដឹកកម្មករ ដើម្បី​ផាកសុខភាព និងសុវត្ថិភាព និង​ការ​ជំរុញ​ការ​ធ្វើ​តេស្ត​ជំនាញ​របស់​កម្មករ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ឱ្យ​ទទួល​បាន​វិញ្ញាបនបត្រទទួលស្គាលជំនាញមួយ។

ចំពោះអនុសាសន៍គន្លឹះទាំង១០របស់សម្តេចតេជោ ត្រូវបានលោកបណ្ឌិត យង់ ពៅ យល់​ឃើញ​ថា ជាអនុសាសន៍ដែលមានតម្លៃដ៏មហាសាលសម្រាប់កម្មករនិយោជិត ដែល​កំពុង​បម្រើ​ការងារ​នៅ​កម្ពុជា។ ព្រោះសុទ្ធតែមានគុណប្រយោជន៍សម្រាប់កម្មករនិយោជិត ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ មុននិងក្រោយសម្រាល រួមនឹងការគាំពារសុខភាពរបស់កម្មករនិយោជិត តាម​រយៈ​ការ​អនុវត្ត​របប​សន្តិសុខសង្គមជាដើម។

ជាមួយគ្នានេះ លោកបណ្ឌិតយង់ ពៅ សង្ឃឹមថា ក្រសួងការងារ និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​បន្ត​អនុវត្ត​អនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោឱ្យមានប្រសិនភាព និងនិរន្តរភាព ដើម្បី​ជា​ប្រយោជន៍ដល់កម្មករនិយោជិតក្នុងការរក្សាស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ​នៅ​កម្ពុជា​។ លោកបណ្ឌិតបន្តថា កម្មករនិយោជិតគឺជាកម្លាំងផលិតដ៏សំខាន់ របស់សង្គមជាតិ នៅ​ក្នុង​​វិស័យឧស្សាហកម្ម។

គួរបញ្ជាក់ថា អនុសាសន៍គន្លឹះទាំង១០ចំណុចរបស់សម្តេចតេជោ មាន​ដូច​ជា​ការ​បើក​ប្រាក់​ឈ្នួល​កម្មករ​២​ដង​ក្នុង១ខែ, ការពិនិត្យព្យាបាលជំងឺជូនកម្មករមិនគិតថ្លៃ, ការផ្តល់ប្រាក់​ឈ្នួល​១២០%​ និង​អនុញ្ញាតឱ្យសម្រាកមាតុភាព៣ខែ សម្រាប់ស្ត្រីសម្រាលកូន។ ក្រៅពីនេះក៏មានការឧបត្ថម្ភប្រាក់ដល់កម្មករិនីមានកូន១នាក់ ៤០ម៉ឺនរៀល, ការទទួល​បាន​របប​សន្តិសុខ​សង្គម​ថែទាំងសុខភាព, ការពិនិត្យថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី​នៅ​តាម​ផ្ទះ​ជួល​។ល។

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm