គ.ជ.ប៖ ១០ថ្ងៃនៃយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភាពុំមានបាតុភាពណាមួយ​កើតឡើងឡើយ

2024/02/20 06:09:35 pm        181

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៤នេះគឺមានរយៈពេល១០ថ្ងៃហើយនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស​តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ ខណៈដែលស្ថានភាពទូទៅគឺបានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំ​មាន​បាតុភាព​ណាមួយ​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់ឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ស្ថានភាពទូទៅនៅថ្ងៃទី១០ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆាំ្ន២០២៤នេះ គឺ​ពុំ​មាន​ការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បាន​ធ្វើ​សកម្មភាព​ឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្ស នយោបាយនីមួយៗបានគ្រោងទុក។

តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី២ មានការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀមានការជួបប្រជុំចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និង​បង្រៀន​គូសសន្លឹកឆ្នោត។

គណបក្ស ឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ និងនៅ​ខេត្ត​ព្រះវិហារ និងខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ហើយមានសកម្មភាពចែកខិត្តបណ្ណ ជួបប្រជុំ និង​ចាក់​មេ​ក្រូ​ផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តព្រៃវែងនៃភូមិភាគទី៦។

ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច មានសកម្មភាព​ចាក់​មេក្រូ​ផ្សព្វ​ផ្សាយ​តាម​ទីស្នាក់​ការ​គណបក្ស​នៅ​ខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។ រីឯ គណបក្ស កម្លាំងជាតិ មិន​បាន​ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១០ នៃយុទ្ធនាការនេះទេ។

គ.ជ.ប បញ្ជាក់ថា «ជាទូទៅការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ១០ នៃ​យុទ្ធនាការ​នេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។

សូម​ជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មាន​រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯ​ការ​បោះឆ្នោត​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០​រសៀ។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ទាំង​អស់​ក្នុង​តំណែងសរុបមានចំនួន ១១,៧៤៧ នាក់ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        125

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm