តម្លៃបរិមាណផលិតផលសរុបឆ្នាំ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ

2024/02/20 07:01:57 pm        411

តម្លៃបរិមាណផលិតផលសរុប សម្រាប់ការអនុវត្តក្នុងឆ្នាំ ២០២៣ សម្រេចបានទំហំទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារអាមេរិក បានកើនជាង ៥៣១លានដុល្លារអាមេរិក ស្មើប្រមាណជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង​ទិសដៅ​ការងា​រឆ្នាំ២០២៤ នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះថា ទាក់ទិនវិស័យឧស្សាហកម្ម, គឺជា​វិស័យ​មួយ​ជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ក្នុងនោះក្រសួង​បាន​ដាក់​ចេញ​នូវ​យន្តការ ការងារសំខាន់ៗជាច្រើន ស្របតាម​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ រួមមាន៖ ការងារ​គ្រប់​គ្រង​រោង​ចក្រ, ការងារបច្ចេកទេស និងសុវត្ថិភាពឧស្សាហកម្ម, ការងារកម្មសិទ្ធិឧស្សាកម្ម និង​ការងារ​ជំរុញ​ចលនា​ផលិតភាព។

ជាក់ស្តែងនៅឆ្នាំ ២០២៣ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការ មានសរុបចំនួន ២ ១២៥ រោងចក្រ កើនឡើងជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ក្នុងនោះមាន​រោង​ចក្រ​ធុនធ្ងន់​បង្កើត​ថ្មី​ចំនួន ២៤១ និងបិទទ្វារចំនួន ៩៨ ពោលគឺបានកើនចំនួន ១៤៣ រោងចក្រ និងបានផ្តល់​ការងារ​មាន​ចំនួន​ជាង ១ លានកន្លែង, និងមានទុនវិនិយោគសរុបក្នុងឆ្នាំ ២០២៣ ចំនួនជាង ១៨ ពាន់ លាន​ដុល្លារអាមេរិក កើនឡើងជាង ១១ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ។

ជុំវិញវិស័យឧស្សាហកម្មនេះដែរ, កម្ពុជាមានតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៦ ពាន់​លាន​ដុល្លារអាមេរិក កើន ឡើងជាង ៣ ភាគរយ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះ​សម្រាប់​បម្រើ​ផលិតផលក្នុងស្រុកមានចំនួនជាង ៤ ពាន់លានដុល្លារអាមេរិក មានការថយចុះជាង ២២៨ លាន​ដុល្លារអាមេរិក ស្មើប្រមាណជាង ៥ ភាគរយ, ខណៈការនាំចេញមានចំនួនជាង ១២ ពាន់លាន ដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ៧៥៩ លានដុល្លារអាមេរិក ត្រូវជាង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២៕ អតបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm