រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារ ជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគត

2024/02/20 08:09:46 pm        188

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស​និស្សិត​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ក្នុង​យុគសម័យ​ឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និង​ស្គាល់នូវ​ក្តីស្រមៃ​របស់​ខ្លួន​ក្នុងការ​ជ្រើស​រើស​ការ​សិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែល​នេះ​គឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។  

ការលើកឡើងដូចនេះ គឺក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាការងារ និង​សិក្ខាសាលាចែករំលែកចំណេះដឹង និងបទ​ពិសោធន៍​ស្តីពី​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ក្នុង​យុគ​សម័យ​ឌីជីថល ដែលធ្វើឡើង​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​អេស៊ីលីដា​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែល​ត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងធនាគារអេស៊ីលីដា និង​វិស័យឯកជនចំនួន២០ ក្រុមហ៊ុនផ្សេងទៀត។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សិក្ខាកាមទាំងអស់ថា សិក្ខាសាលានឹងផ្តល់​ធាតុ​ចូល​សម្រាប់​សិក្ខាកាម​ក្នុង​ការ​ត្រិះរិះ​ពិចារណា​លើ​ការ​ជ្រើសរើស​វិថី​ជីវិត​នា​ពេល​អនាគត ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដោយ​ឈរ​លើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និង​តម្រូវ​ការងារ​ទីផ្សារ​ជាក់​ស្តែង​ពី​វិស័យ​ឯកជន។ ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តី​ស្រមៃ​របស់ខ្លួន​ហើយ​ក៏​ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈលើវិស័យការងារ សន្តិសុខ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អាណត្តិទី៧នេះ ដែល​មាន​ទិស​ដៅ​ផ្តល់​នូវ​ព័ត៌មាន​គ្រប់​គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm