ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រកាសយក​មធ្យោបាយអប់រំ​ជាវិធីសាស្ត្រចំបង​ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

2024/02/20 09:23:01 pm        186

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជា​ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានលើកឡើងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងអាណត្តិថ្មីលើកទី៩នេះ បាន​ចាត់ទុក មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើ​យ៉ាង​ណាមិន​ឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និង​មិន​ឲ្យ​គ្រឿង​ញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋ​មន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា​អនុប្រធាន​គណៈបញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្សព្វផ្សាយផែនការ ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានផ្ដល់នូវអនុសាសន៍ ដល់ក្រុមការងារមួយចំនួន ដោយក្នុងនោះ ការងារផ្សព្វផ្សាយ និង​អប់រំ ដោយឯកឧត្តមបានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និង​គណៈកម្មការ​ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​អប់រំត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្មគ្រឿង​ញៀន​នេះ​ជា​ចលនា​ជាតិ​មួយ​ដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា ដូចជាវិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡាជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំដោយ ស្នើ​រៀប​ចំ​នូវស្តង់ដា នីតិវិធីអនុវត្ត SOPក្នុងគោលបំណង គ្រប់គ្រងឲ្យបានម៉ត់ចត់ នូវរាល់​សារធាតុ​គីមី​ផ្សំ​ទាំង​ឡាយណា ដែលអាចកែច្នៃផលិតជាគ្រឿងញៀន ហើយ​ឯកឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ក្រុមការងារអន្តរក្រសួងនេះនឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើ​យ៉ាង​ណាលុបបំបាត់ ឲ្យបានករណីលួចលាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។

ឯកឧត្តមក៏បានណែនាំ ដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវ​បញ្ជូន​លក្ខខណ្ឌ ប្រភេទទីតាំង ដែលសង្ស័យកែច្នៃផលិត ទៅគ្រប់អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ​ទាំង​អស់​ ដើម្បីមានមូ​ល​ដ្ឋាន​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ទាំង​ឡាយ​ណាដែ​ល​សង្ស័យ​លប​លួច​កែច្នៃ​ផលិត​គ្រឿងញៀន។

ដោយឡែកសម្រាប់ការងារអនុវត្តច្បាប់ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ធ្វើការវាយតម្លៃខ្ពស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរដែលកន្លងមក បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធទាំងបទល្មើស និង ការប្រើប្រាស់​គ្រឿង​ញៀន ខណៈការអនុវត្តនេះគឺស្របទៅតាម មរតកអភិក្រមទាំង៥របស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ មន្រ្តីគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់»នោះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា«ការវះកាត់» គឺជាជម្រើសចុងក្រោយ ឈរ​លើ​អភិក្រម​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ក៏បានដាក់ចេញ នូវគោល​ការណ៍​ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឲ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកប​ដោយ ភាពស្អាតស្អំ និង ភាពជាគំរូ នៃការអនុវត្តច្បាប់។ មួយវិញទៀត ឯកឧត្តមក្រើនរំលឹក ដល់​មន្ត្រី​អនុវត្ត​ច្បាប់ទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរ និងប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​សមរម្យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹងបទល្មើសគ្រឿងញៀនជៀសវាងការអនុវត្តលើសបទបញ្ជារ និង យកផល​ប្រយោជន៍​បុគ្គល​ជា​ធំផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        44
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm