UN៖ មានការស្របមតិគ្នាជាឯកច្ឆ័ន្ទជុំវិញបញ្ហាអាហ្វហ្គានីស្ថាន ទោះជាអវត្តមានក្រុមតាលីបង់ក៏ដោយ

2024/02/20 10:01:07 pm        45

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា អ្នកតំណាងអន្តរជាតិបានឈានដល់ការស្របមតិគ្នាជាឯកច្ឆ័ន្ទលើបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងទៅនឹងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា ប៉ុន្តែឧបសគ្គនៅតែមាន។ លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា យើងចង់ឱ្យប្រទេសអាហ្វហ្គានីស្ថានមានសន្តិភាព សន្តិភាពជាមួយប្រទេសខ្លួនឯង និងសន្តិភាពជាមួយប្រទេសជិតខាង ហើយអាចទទួលយកការប្តេជ្ញាចិត្ត និងកាតព្វកិច្ចអន្តរជាតិនៃរដ្ឋអធិបតេយ្យមួយ។ ទោះជាយ៉ាងណា លោក Guterres បានបញ្ជាក់ថា ការជម្នះលើឧបសគ្គមួយចំនួននៅតែចាំបាច់ ដើម្បីទម្លាយភាពជាប់គាំងលើបញ្ហាប្រទេសអាហ្វហ្គានីស្ថាន។ លោកបាននិយាយបន្តថា ប្រទេសអាហ្វហ្គានីស្ថាននៅតែជារដ្ឋាភិបាលដែលពុំត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ និងក្នុងទិដ្ឋភាពជាច្រើនទៀត ដែលពុំត្រូវបានធ្វើសមាហរណកម្មទៅក្នុងស្ថាប័ននិងសេដ្ឋកិច្ចពិភពលោក។ លោក Guterres និយាយថា មានការយល់ឃើញជាទូទៅរបស់អន្តរជាតិ អំពីការធ្វើឱ្យសិទ្ធិមនុស្សកាន់តែធ្លាក់ចុះខ្លាំង ជាពិសេសចំពោះស្ត្រី និងក្មេងស្រី នៅក្នុងប្រទេសនេះ។ លោក Guterres បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវរួមត្រូវតែត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ និងអាជ្ញាធរអាហ្វហ្គានីស្ថាន។ កិច្ចប្រជុំ ដែលដឹកនាំដោយ លោក Guterres ត្រូវបានចូលរួមដោយតំណាងមកពីជាង ២០ ប្រទេស និងអង្គការអន្តរជាតិ រួមមានប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។ ក្រុមតាលីបង់ ដែលជាអាជ្ញាធរផ្តាច់ការក្នុងប្រទេសអាហ្វហ្គានីស្ថាន មិនបានមកចូលរួមនោះទេ។ យោងតាមប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងថា លក្ខខណ្ឌជាច្រើនត្រូវបានកំណត់ដោយអាជ្ញាធរតាលីបង់ ដើម្បីមកចូលរួមក្នុងកិច្ចប្រជុំនេះ គឺពុំអាចទទួលយកបាន។

លោក Guterres បាននិយាយថា លក្ខខណ្ឌទាំងនេះ ដំបូងបង្អស់ បានបដិសេធពួកយើងនូវសិទ្ធិក្នុងការនិយាយទៅកាន់អ្នកតំណាងផ្សេងទៀតរបស់សង្គមអាហ្វហ្គានីស្ថាន ហើយបានទាមទារឱ្យមានការអនុវត្តន៍ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងការទទួលស្គាល់រដ្ឋាភិបាលប្រទេសនេះ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm