អាហ្វហ្គានីស្ថាន៖ យោងតាមមន្ត្រីយោធាអាហ្វហ្គានីស្ថានបាននិយាយថា សហរដ្ឋអាមេរិកបានចាកចេញពីមូលដ្ឋានទ័ពអាកាស Bagram Airfield របស់ប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីរយៈពេលជិត ២០ឆ្នាំដោយបានបិទចរន្តអគ្គិសនី និងចាកចេញនៅពេលយប់ ដោយមិនបានជូនដំណឹងដល់មេបញ្ជាការអាហ្វហ្គានីស្ថានថ្មី របស់មូលដ្ឋានដែលបានដឹងថា ការចាកចេញរបស់ទាហានអាមេរិកជាង ២ម៉ោងបន្ទាប់ពីពួកគេបានចាកចេញ។

កងទ័ពអាហ្វហ្គានីស្ថានបានបង្ហាញពីមូលដ្ឋានទ័ពអាកាសដ៏ធំកាលពីថ្ងៃចន្ទ ដោយឲ្យមើលឃើញដ៏កម្រនូវអ្វីដែលជាចំណុចសំខាន់ នៃសង្គ្រាមរបស់អាមេរិកក្នុងការស្វែងរកពួកតាលីបង់ និងស្វែងរកអ្នកប្រព្រឹត្តក្រុមអាល់កៃដា ចំពោះការវាយប្រហារកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០១ ទៅលើសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនចាកចេញពីអាកាសយានដ្ឋានធំបំផុតទាំងស្រុងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មុនពេលការដកទ័ពចុងក្រោយដែលមន្ទីរបញ្ចកោណនិយាយថា នឹងបញ្ចប់នៅចុងខែសីហា៕
អត្ថបទ៖ ប៊ុនថន