សហភាពអ៊ឺរ៉ុបកោតសសើរកម្ពុជាជាខ្លាំង លើការបោស សំអាតមីន និងសហការល្អជាមួយប្រទេសនានាលើពិភព លោក

2024/02/21 01:23:26 am        161

ភ្នំពេញ ៖ ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាន ខណះកម្ពុជាខិតខំយ៉ាងខ្លាំងលើការងារបោសសម្អាតគ្រាប់ មីន។ដោយបានចាត់ទុកការងារបោសសម្អាតមីន គឺជាកិច្ចការដ៍សំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់និងមិនឲ្យមានជនរងគ្រោះពិការឬបាត់បង់ជីវិត ដោយសារគ្រាប់យុទ្ធភណ្ឌ័បន្សល់ពីសង្គ្រាម ជាពិសេសនោះគឺជួយពន្លឿនដល់ការអភិវឌ្ឍដីធ្លីនៅកម្ពុជាថែមទៀត។

លោក អ៉ីហ្គ័រ ឌ្រីស្មែន(Igor Driesmans ) ប្រធានគណៈ ប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា បានកោតសសើរកម្ពុជាយ៉ាងដូច្នេះ ខណះត្រូវបានឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា  នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

ក្នុងជំនួបនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋ មន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត លី ធុជ ក៍បានបញ្ជាក់ប្រាប់ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជាផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តផ្តល់នូវការគាំទ្រយ៉ាងខ្លាំងក្លាដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំងបានតាំង ចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការយកចិត្តទុកខ្ពស់របស់សម្តេចធិបតី ត្រូវបានសហគមន៍អន្តរជាតិវាយ តម្លៃខ្ពស់ និងផ្តល់កិត្តិយសបោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ក្នុង នាមសម្តេចធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យសហភាពអ៊ឺរ៉ុបពិចារណាជួយគាំទ្រដល់ដំណើររៀបចំកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា លទ្ធផលនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលទទួលបានគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអ៊ឺរ៉ុបកាលពីឆ្នាំ២០២៣ កន្លងទៅ ត្រូវបានចាត់ទុកជាធាតុមួយយ៉ាងសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលសៀម រាប-អង្គរ ដែលផែនការអាទិភាពមួយ ក្នុងចំណោមផែនការអាទិភាពចំនួនបីរបស់កម្ពុជា។

ជាការឆ្លើយតបលោក Igor Driesmans ក៍បានសម្តែងការអបអរសាទរដែលកម្ពុជាទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ នេះ។ ដោយឡែកពាក់ព័ន្ធនឹងសំណើរបស់កម្ពុជា ឱ្យជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប -អង្គរ លោក Igor Driesmans បានដាក់សំណើនេះរួចហើយ ទៅកាន់ទីស្នាក់កណ្តាលរបស់សហភាពអ៊ឺរ៉ុប ដើម្បីធ្វើការពិចារណាទៅតាមសំណើរបស់កម្ពុជា៕  អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm